ពុធ 29 កុម្ភៈ 2012 - 10:22 am | 189 views
មេដឹកនាំ​ស្នូល​មួយ​រូប​របស់​ក្រុម​ចលនា​អាវលឿង​ថៃ ដែល​គេ​ស្គាល់​ឈ្មោះ​ថា សុនធិ លីមថងគុល កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​២០ឆ្នាំ​ពី​បទ​ក្លែង​បន្លំ​ឯកសារ។
សុនធិ លីមថងគុល មេដឹកនាំស្នូលរបស់ក្រុមអាវលឿង និងជា ម្ចាស់ ASTV
សុនធិ លីមថងគុល ដែល​ក៏​ជា​មហាសេដ្ឋី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្និទ្ធ​នឹង​ព្រះមហាក្សត្រ​ថៃ ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​ក្រុង​បាងកក​ចោទ​ប្រកាន់​ថា​ល្មើស​នឹង​ ព្រះរាជ​ប្បញ្ញត្តិ​ក្នុង​គោល​ការណ៍​ទ្រព្យ​សម្បត្តិ និង​ទីផ្សារ​ទ្រព្យ​សម្បត្តិ ដោយ​ក្លែង​បន្លំ​ឯកសារ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​លោក​បាន​ទទួល​ប្រាក់​ខ្ចី​ជិត ១.១០០បាត ឬ​ស្មើ​នឹង ៣៦លាន​ដុល្លារ សម្រាប់​ការ​គ្រប់គ្រង​បណ្តាញ​ផ្សាយ​ព័ត៌មាន ASTV ។
មហាសេដ្ឋី​វ័យ​៦៤ឆ្នាំ​រូប​នេះ ត្រូវ​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ក្នុង​កម្រិត​អតិបរមា ដោយ​កំណត់​ឲ្យ​ជាប់​គុក​២០ឆ្នាំ។ ប៉ុន្តែ​មេធាវី​របស់​លោក សុនធិ បាន​និយាយ​ថា កូន​ក្តី​លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​នេះ ហើយ​គាត់​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ដោយ​បាន​បង់​ប្រាក់​ធានា​នៅ​ ក្រៅ​ឃុំ​ចំនួន​១០លាន​បាត៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post