
លោក ឡេន ម៉ែកខ្លាស្គី(Len McCluskey) ដែលជាអគ្គលេខាធិការរបស់ Unite បានប្រាប់សារព័ត៌មាន Guardian ថា “ប្រសិនបើអូឡាំពិកផ្តល់ឱកាសឲ្យពួកយើង ពេលនោះវាជាអ្វីដែលពួកយើងគួរប្រមើលមើល”។
លោកស្រី បារ៉ូណេសស៍ វ៉ារ៍ស៊ី(Baroness Warsi) ដែលជាមន្រ្តីនៃគណបក្សអភិរក្សនិយម (Conservative Party) មានការរន្ធត់ដោយការគំរាមរបស់លោក ម៉ែកខ្លាស្គី ដោយលោកស្រីមានប្រសាសន៍ថា “អូឡាំពិកហ្គេមនឹងក្លាយជាឱកាសដ៏ អស្ចារ្យសម្រាប់ប្រទេសអង់គ្លេស វាជាការអាប់ឱនកិត្តិយលមួយនៅពេល ម៉ែកខ្លាស្គី ប្រកាសការរំខានដ៏ធំ មួយក្នុងពេលដែលពិភពលោកនឹងមានវត្តមានក្នុងប្រទេសនេះ”។
ទោះជាយ៉ាងណា ប្រភពពីក្រុមសហជីពកម្មករបានប្រាប់ BBC ថា ពួកគេនៅមិនទាន់ឃើញថាផែនការបាតុកម្មដ៏ជាក់លាក់ណាមួយត្រូវបានពិភាក្សានៅឡើយទេ៕