តារាសម្តែង​វ័យ ៤៩ ឆ្នាំ នាង Brad Pitt កំពុង​រៀប​គំរោង​លិខិត​សំរាប់​អាពាហ៍ពិពាហ៍​ ជាមួយ​តារាសម្តែង​ និងជាឯកអគ្គរដ្ឋទូត​សុឆន្ទៈ Angelina Jolie ហើយវានឹង​ត្រូវ​​​អស់​ប្រមាណ ១០ លានដុល្លារ ។
វិមានតម្លៃ ៥៦ លានដុល្លារ របស់​តួអង្គលោក និងលោកស្រី​ Smith នាភាគ​ខាងត្បូង​ប្រទេសបារាំង កំពុងតែ​ត្រូវ​បានស្ថាបនា​រៀប​ចំ​ជិតរួចរាល់ហើយ សំរាប់​បំរុង​ឲ្យ​ថ្ងៃពរជ័យ​របស់ពួកគេ ហើយ​ Pitt ត្រូវ​ចំណាយ​​លុយ​ច្រើនគួរសម ។

Brad បាន​ចំណាយលុយ​ ដើម្បី​ជួសជុល​វិមាននេះឡើងវិញ ព្រមទាំង​ជួល​ក្រុមជំនាញ​ការ​ពូកែៗ ក្នុង​វិស័យ​ស្ថាបនា​វិមាន​ផងដែរ ។ លោក​ក៏បាន​ឲ្យ​ប្រាក់រង្វាន់​ច្រើន​ដល់​ក្រុមជាង​សាង​សង់ ​បំណង​ជំរុញ​ល្បឿននៃសំណង់​ឲ្យ​បាន​រួចរាល់​មុន​អាពាហ៍ពិពាហ៍របស់ខ្លួន និង Angelina ។ វិមាននេះ មានទាំង​កន្លែង​សំរាប់​ឧទ្ធម្ភាចក្រ​ចុះសំចតផងដែរ ។

ក្រៅពីនោះ Pitt នៅបាន​ពឹងពាក់​អ្នកនៅតំបន់នោះ ជួយ​ក្នុងការ​ជ្រើសរើស​មុខម្ហូប​ ហើយ​លោកក៏បានសាកល្បង​មុខម្ហូប​បារាំង​ប៉ុន្មានមុខហើយដែរ ។ Pitt ចង់មាននូវ​មុខម្ហូបអាពាហ៍ពិពាហ៍​ ដែលត្រូវនឹង​ដប្រទេស​ស្រាទំពាំងបាយជួរដ៏ល្បីល្បាញ​នៅតំបន់នោះ ៕


( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post