Posted by
Email:knewdaynews@yahoo.com
Thursday, July 12, 2012
|
Thursday, 12 July 2012 02:14 |
រុស្សីបានប្រកាសថានឹងអនុវត្តកិច្ច ព្រមព្រៀងផ្តល់ប្រព័ន្ឋការពារដែន អាកាសដល់ប្រទេសស៊ីរីដោយមិនរា ថយឡើយ។លោក Vyacheslav Dzirkaln ដែលជានាយកក្រុមហ៊ុនសហការ បច្ចេកទេសអោយផ្នែកយោធារុស្សីបានប្រកាសម្សិលមិញថា យើងបានធ្វើនឹងកំពុង ធ្វើការងារនេះ។ នេះជាការផ្សាយរបស់អាអេហ្វប៉េនៅព្រឹកថ្ងៃនេះ។លោកបាននិយាយថាគ្មាននរណាអាចរារាំងមិនអោយពួកយើងផ្តល់ការបញ្ជូនអាវុធ ការពារដែនអាកាសអោយស៊ីរីនោះទេ។កាលពីខែមុន រស្សីបានបញ្ជូនកន្ទុំរុយប្រយុទ្ឋចំនួន៣គ្រឿងព្រមទាំងឧបករណ៏នៃ ប្រព័ន្ឋការពារ ដែនអាកាសអោយទៅស៊ីរី។ លោកVyacheslav Dzirkalnម្សិលមិញបានប្រកាសថានឹងបន្តដឹកឧបកសណ៏ទៅអោយស៊ីរីទៀត សំរាប់អោយស៊ីរី ការពារព្រំដែនរបស់ខ្លួនតាមកិច្ចព្រមព្រៀងអន្តរជាតិ។
Written by ភ្នំពេញដេលីញូវ |
|