
មន្ត្រីប៉ូលិស បានរងគ្រោះទាំងនោះ បន្ទាប់ពីបានធ្វើដំណើរវិលត្រឡប់ពីទីក្រុងឆូអ៊ិកស៍ (Choix) ដែល ជាទីកន្លែងពួកគេតាមដាន មើលសភាពតានតឹងខ្លាំងបំផុត មួយក្នុងពេលវាយប្រហារ ដែលរួមមានសកម្មភាពឃាតកម្មអធិការប៉ូលិសក្រុង លោកហេកទ័រ អ៊ីឆាវើររៀរ អ៊ីសឡាស (Hector Enchaverria) កាលពីថ្ងៃ ទី ២៩ ខែមិថុនា។។
ការវាយប្រហារ កើតឡើង នៅរយៈពេល៣ថ្ងៃ បន្ទាប់ពីលោកឡូប៉េស វ៉ាល់ដេស (Lopez Valdez) ដែលជាអភិបាលខេត្តស៊ីណាឡាវ បានប្រកាសឲ្យប៉ូលិសសហព័ន្ធ មករក្សាសន្តិសុខ ក្នុងក្រុងឆូអ៊ិកស៍។
ក្រោយមក ក្រុមមន្ត្រីក្នុងតំបន់ បានក្រើនរំលឹកដល់ប្រជាជនទាំងអស់ថា គួរតែចៀសវាងធ្វើដំណើរចេញក្រៅផ្ទះ នាពេលរាត្រី ដើម្បីគេចផុតពីសកម្មភាពរងគ្រោះ ដោយគ្រាប់កាំភ្លើង។
កាលពីខែឧសភា មនុស្ស២១ នាក់ ត្រូវបានស្លាប់ក្នុងទីក្រុងឆូអ៊ិកស៍ ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងទ័ព ជាមួយនឹងក្រុមអន្ធពាលជួញដូរថ្នាំញៀនប្រចាំតំបន់។
ដោយឡែក មនុស្សប្រមាណជាង៥៥.០០០នាក់ ត្រូវបានគេប៉ាន់ប្រមាណស្លាប់បាត់បង់ជីវិត ដោយសារតែក្រុមឧទ្ទាមជួញដូរថ្នាំញៀន បង្កអំពើហឹង្សាឥតឈប់ឈរ ចាប់តាំងពីលោកប្រធានាធិបតី នៃប្រទេសមិចស៊ិក (Phelip Calderon) ឡើងកាន់តំណែង ក្នុងខែធ្នូ ឆ្នាំ២០០៦៕