ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ កាលពីថ្ងៃទី២ កុម្ភៈ ថា ប្រេងដល់ទៅជិត២៤០តោន បានកំពប់កាលពីថ្ងៃទី៣១ មករា កន្លងមកនេះ ក្រោយពីរថភ្លើងមួយខ្សែធ្លាក់ពីផ្លូវដែកនៅចុងបូព៌ារុស្ស៊ី។ រថភ្លើងដែលរត់ពីទីក្រុងស្កូវ៉ូរ៉ូឌីណូ ទៅកាន់កំពង់ផែណាខូដា មានទូ ស៊ីទែន ដល់ទៅ៦៨ ក្នុងនោះ១៧បានធ្លាក់ពីផ្លូវដែក កាលពីព្រឹកថ្ងៃទី៣១ មករា ក្នុងតំបន់អាមួរ ដោយក្នុងចំណោមទូទាំង១៧ ដែលត្រឡប់ទូស៊ីទែន១៣ ត្រូវភ្លើងឆាបឆេះ។ កម្មកររថភ្លើងបានផ្តាច់ទូដែលភ្លើងឆេះពីទូឯទៀតៗ មុនពេលបើករថភ្លើងឱ្យទៅឆ្ងាយពីកន្លែងគ្រោះថ្នាក់។
គ្រោះថ្នាក់នេះបានបំផ្លាញផ្លូវដែកប្រវែង ២៥០ម៉ែត្រ ហើយប្រេងបានកំពប់ហៀរហូរក្នុងតំបន់មួយទំហំដល់ទៅជិត ១.០០០ម៉ែត្រក្រឡា។ កម្មករផ្លូវដែកនៃក្រុមហ៊ុនផ្លូវដែករុស្ស៊ីកំពុងតែសម្អាត កន្លែងគ្រោះថ្នាក់ហើយសាកល្បងប្រមូលប្រេងកំពប់ឱ្យបានវិញ ខ្លះ ។ ការងារសម្អាតអាចបញ្ចប់នាថ្ងៃទី៦ កុម្ភៈ ។ ការកំពប់ប្រេងពុំបង្កគ្រោះថ្នាក់ដល់ប្រជាជនតំបន់នេះឡើយ ។ បណ្តាអ្នកជំនាញការនៃទីភ្នាក់ងារសហព័ន្ធត្រួតពិនិត្យបរិស្ថាន កំពុងតែវាយតម្លៃពីការខូចខាតដល់បរិស្ថាន ។ ផ្លូវដែកត្រូវបានជួសជុលឡើងវិញ កាលពីថ្ងៃទី១ កុម្ភៈ ហើយចរាចរណ៍ផ្លូវដែកវិលមកមានប្រក្រតីភាពឡើងវិញហើយ ៕
រថភ្លើងដឹកប្រេងនៅចុងបូព៌ារុស្ស៊ីធ្លាក់ផ្លូវកំពប់ប្រេង240តោន
Posted by
Email:knewdaynews@yahoo.com
Thursday, February 2, 2012
( កាសែតកម្ពុជាថ្ងៃថ្មី)
Email:knewdaynews@yahoo.com. Powered by Blogger.