ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ០៨:១៥
នាយករដ្ឋ​មន្ត្រិ​​​ចិន​ក្នុង​​សន្និសីទ​​​សារព័ត៌មាន​​​រួមជា​មួយ​​អធិការ​បតី​អាល្លឺម៉ង់

​នាយករដ្ឋមន្ត្រី​​​ចិន លោក​វេន ជា​បាវ ​​អះ​អាង​​​​​ជាថ្មី​​កាលពីថ្ងៃទី​​២ កុម្ភៈ ថា ប្រទេស​ចិន​​យល់​ថា ​ការចរចា និង​កិច្ច​សហប្រតិបត្តិការ​​​គឺ​​ជា​ដំណោះស្រាយ​​​ដែលមាន​​ប្រសិទ្ធ​ភាព​ តែមួយគត់ ដើម្បី​ដោះស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​​អ៊ី​រ៉ង់ ​ដោយ​លោក​បន្ត​ថា ​ទណ្ឌ​កម្ម​នឹង​ពុំអាច​ផ្តល់​​​​ចម្លើយ​​ចំពោះ​បញ្ហា​​នេះឡើយ ។​ ​លោកវេន ជា​បាវ ​​អះអា​ងបែបនេះ ​​ក្នុង​​​ឱកាស​​នៃ​​​សន្និសីទ​​សារ​ព័ត៌​​មាន​រួម​គ្នា​​​​មួយជា​មួយ​​ អធិការបតី​អាល្លឺម៉ង់ លោកស្រីអេន ចឺឡា​ម័រ​កែល នៅទី​​ក្រុងប៉េកាំង​។​
លោកវេន ជាបាវ ​បញ្ជាក់​ថា ​ប្រទេស​ចិន​​​ថែរក្សា​​យ៉ាងម៉ឺង​ម៉ាត់​​ដល់​របប​​​អន្តរជាតិ​នៃការ​​​ មិនសាយភាយ​នុយក្លេអ៊ែរ​​ ហើយប្រឆាំង​​នឹង​អ៊ី​រ៉ង់​ និងគ្រប់​ប្រទេស​​នៅមជ្ឈិមបូព៌ា​ដែល​ចង់​ផលិត​អាវុធនុយក្ហេអ៊ែរ​។ លោក​បន្ត​ថា ​​បញ្ហា​នុយ​ក្លេអ៊ែរ​​​អ៊ី​រ៉ង់​​គឺ​ស្មុគ្រស្មាញ​​​ និង​រសើប ហើយ​​ទាក់​ទិន​​ដល់​សន្តិភាព សន្តិសុខ ​និង​​ស្ថេរ​ភាព​ក្នុង​តំបន់​​​ និង​លើពិភព​លោក ។ លោក​បញ្ជាក់​ថា ​ការ​ប្រើប្រាស់​​កម្លាំង​​​នឹងបង្ក​ឱ្យ​មាន​​ការវឹក​វរ​​ និង​ការ​​បះបោរ​​​នៅមជ្ឈិមបូព៌ា​ និងលើពិភព​លោក ដែលនឹង​​អាច​ធ្វើ​​ឱ្យ​មានការ​ខូចខាត​​​សម្រាប់​គ្រប់​​ភាគីទាំងអស់ ។
ចិន​​ធ្វើការ​ជា​​​​និច្ច​ដើម្បី​ជំរុញ​ការ​ចរចា​ រវាងអ៊ី​រ៉ង់ និង​ប្រទេសទាំង​​​៥ ​ជា​សមាជិក​​អចិ​ន្ត្រៃយ៍​​​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប រួម​នឹង​​អាល្លឺ​ម៉ង់។​ ​ចិនក៏អំពាវ​នាវ​​​ផងដែរ​​​ដល់អ៊ី​រ៉ង់​​​​ឱ្យ​ពង្រឹង​​កិច្ច​​សហ​ ប្រតិបត្តិការ​​​ជាមួយ​ទីភ្នាក់ងារ​​ថាម​​ពល​​​បរមាណូ​​អន្តរជាតិ​។​ យោងតាម​​នាយករដ្ឋមន្ត្រី​​ចិន​ថា ចិន​រក្សា​ទំនាក់ទំនង​​ពាណិជ្ជ​កម្ម​ធម្មតា​​ជាមួយ​​​អ៊ី​រ៉ង់ ​ជា​ពិសេស​ក្នុង​​ពាណិជ្ជ​កម្ម​ប្រេង​ឆៅ ហើយ​​​នឹង​ពុំ​ប្រឆាំង​​ចំពោះ​​​​បណ្តា​ច្បាប់​​អន្តរជាតិ និង​​ដំណោះ​ស្រាយ​ទាំងឡាយ​របស់​​ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ឡើយ ៕​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post