ដោយ ៖ សាធី
ថ្ងៃទី 03-02-2012 ម៉ោង 15:16:39 ប្រព័ន្ធ ផ្សាព្វផ្សាញនានារបស់អ៊ីរ៉ង បានប្រកាសនៅថ្ងៃទី៣ ខែកុម្ភៈថា អាមេរិកបានដាក់ឱ្យប្រើប្រាស់យន្ដហោះ ចម្បាំងទម្លាក់គ្រាប់ប្រភេទ B-1B នៅទី តាំងទ័ពអាកាស Al Ubaid ប្រទេសកាតា ។
តាមរូបភាពដែលក្រុមចារកម្មអ៊ីរ៉ ង់ ប្រមូលបានពីទីតាំងទ័ពអាកាស Al Ubaid ស្ថិតនៅឈូងសមុទ្រ ភឺសៀន ទល់មុខប្រទេសអ៊ីរ៉ង ដោយមានយន្ដ ហោះទម្លាក់គ្រាប់បែកប្រភេទ B-1B រហូត៦គ្រឿង ។
ប្រភពព័ត៌មានពីក្រុមចារកម្មអ៊ី រ៉ង បានបង្ហាញឱ្យឃើញថា នៅក្នុងទីតាំងទ័ពអាកាសនោះ មានយន្ដហោះផ្សេងៗ ជាច្រើន ដូចជាយន្ដហោះដឹកជញ្ជូនហោះ យោធាប្រភេទ S-17, S-300 យន្ដហោះ សម្រាប់ចាក់សាំងនៅលើអាកាស RC-135, RC-10 ។ ក្រៅពីនេះនៅមានយន្ដ យាមល្បាតរបស់កម្លាំងទាហានជើង ទឹកអាមេរិកប្រភេទ T-3 និងយន្ដហោះ ចាប់ប្រព័ន្ធរ៉ាដាពីចម្ងាយប្រភេទ E-8 ។
តាម សារព័ត៌មានរបស់អ៊ីរ៉ង់ ដែល ដកស្រង់សម្ដីរបស់អ្នកឯកទេសយោធា ប្រទេសនេះបញ្ជាក់ថា កម្លាំងទាហាន អ៊ីរ៉ង់អាចបំផ្លាញទីតាំងយោធានោះ ដោយកំជ្រួចមីស៊ីល ប្រសិនបើអាមេរិក បើកការវាយប្រហារទៅលើអ៊ីរ៉ង់នោះ ។
ពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់នេះ ដែរ សារ ព័ត៌មានរ៉យទើ បានផ្សព្វផ្សាយថា អ៊ីរ៉ង់ បានចាប់ផ្ដើមផលិតកាំជ្រួចមីស៊ីល ដែល អាចវាយប្រហារទីតាំងយោធារបស់អាមេរិក ។ ការផលិតនេះត្រូវធ្វើឡើងនៅ ទីតាំងយោធា ដែលផ្ទុះកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ បណ្ដាលឱ្យទាហាន អ៊ីរ៉ង់១៧នាក់ស្លាប់ ក្នុងនោះមានអ្នកឯក ទេសកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់១រូបផង ដែរ ។
ឧបនាយករដ្ឋមន្ដ្រីអ៊ីស្រាអែលលោក Moshe Yaalon បង្ហាញការសង្ស័យទៅ លើគោលដៅនៃការផលិតកាំជ្រួចមីស៊ីល ទាំងនោះអាចសំដៅលើប្រទេសអ៊ីស្រា អែល ខណៈដែលអ៊ីរ៉ង់ព្យាយាមបង្កើន រយៈចម្ងាយក្នុងការបាញ់កាំជ្រួចមីស៊ីល រហូតដល់៤ដង ។
ក្នុង ពេលជាមួយគ្នានេះដែរប្រធានាធិបតីអ៊ីរ៉ង អាម៉ែត ឌីណេយ៉ាត បានស្នើ ទៅកាន់សភា នៅថ្ងៃទី២ ខែកុម្ភៈ ឱ្យ អនុម័តទៅលើមូលនិធិសម្រាប់ការពារ ជាតិកើនឡើងទ្វេដង ។
មានប្រសាសន៍ជាមួយតំណាងរាស្ដ្រ ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់យ៉ាងច្បស់ថា “នៅលើវិស័យការពារជាតិ អ៊ីរ៉ង់ចាំបាច់ ត្រូវតែបង្កើនមូលនិធិ១២៧ភារយនៅ ២ខែខាងមុខ ” ។
ការប្រកាសបង្កើន ការចំណាយ សម្រាប់ការពារជាតិ ចំពេលដែលអ៊ីរ៉ង់ កំពុងប្រឈមមុខតានតឹងជាមួយបណ្ដា ប្រទេសលោកខាងលិច ពាក់ព័ន្ធកម្មវិធី បរមាណូរបស់ខ្លួន ។
បញ្ហាពាក់ព័ន្ធផ្សេងទៀត បណ្ដាមន្ដ្រី ការបរទេសបានពិភាក្សាជាមួយក្រុម អង្កេតការណ៍បរមាណូរបស់ IAEAប៉ុន្ដែ មិនទទួលបានលទ្ធផលជាវិជ្ជមានណា មួយនោះឡើយ ក្រោយរយៈពេល៣ថ្ងៃ ដែលIAEAទស្សនកិច្ចប្រទេសអ៊ីរ៉ង់ ។ ទន្ទឹមនោះប្រធានាធិបតីអ៊ីរ៉ង់ បានព្រមាន ឈប់សហការជាមួយ IAEA ប្រសិនបើ ចេញរបាយការណ៍ប្រាស់ចាកពីការពិត នោះ ។
សារព័ត៌មាន AFP បានផ្សព្វផ្សាយថា អង្គការថាមពលបរមាណូអន្ដរជាតិ IAEA កាលពីថ្ងៃទី១កុម្ភៈ បានប្រកាសឱ្យ ដឹងថា នឹងបើកកិច្ចពិភាក្សាស្ដីអំពីបរមា ណូជាមួយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ នៅ ក្នុងខែកុម្ភៈនេះ ។
នៅក្នុងសេចក្ដីប្រកាសមួយរបស់ IAEA បានបញ្ជាក់ថា កិច្ចប្រជុំនឹងត្រូវ ធ្វើឡើងនៅទីក្រុងតេអេរ៉ង់ចាប់ពីថ្ងៃទី ២១-២២ ខែកុម្ភៈ ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត ក្រោយពេលចាកចេញពីទីក្រុងតេអេរ៉ង់ ប្រធានគណៈប្រតិភូស៊ើបអង្កេតរបស់ IAEA លោក Herman Nackaerts បាន បញ្ជាក់ថា “មានការងារជាច្រើននៅ ចំពោះមុខដែលត្រូវធ្វើ ហើយយើងមាន គម្រោងបំពេញទស្សនមកិច្ចមួយផ្សេង ទៀតនៅពេលដ៏ខ្លីខាងមុខដែរ ។
កាលពីថ្ងៃទី១ កុម្ភៈ គណៈប្រតិភូ អង្កេតការណ៍របស់ IAEA បានវិល ត្រឡប់មកកាន់ទីក្រុង Vienna វិញ ក្រោយ ពេលបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់៣ថ្ងៃ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីកម្មវិធី បរមាណូដែលមានភាពស្មុគស្មាញនៅ ក្នុងប្រទេសនេះ ។
ពាក់ព័ន្ធនឹង បញ្ហានោះដែរ មន្ដ្រីជាន់ ខ្ពស់របស់រដ្ឋាភិបាលអ៊ីរ៉ង់បានព្រមានថា នឹងឈប់សហការជាមួយ IAEA ប្រសិន បើអង្គការនេះនៅតែចេញរបាយការណ៍ ប្រាសចាកពីការពិតទៀតនោះ ។
មន្ដ្រីសន្ដិសុខអ៊ីរ៉ង់មានការ ប្រុងប្រយ័ត្ន ចំពោះក្រុមសង្កេតការណ៍របស់ IAEA ចៀសវាងក្រុមនេះ ប្រមូលព័ត៌មាន ប្រាសចាកពីការពិតស្ដីពីកម្មវិធីបរមាណូ។ ប្រសិនបើអង្គការនោះ ប្រកាសព័ត៌មាន មិនពិតនឹងធ្វើឱ្យសហគមន៍អន្ដរជាតិ យល់ច្រឡំដល់ប្រទេសនេះ ។
កាលពីថ្ងៃអាទិត្យទី២៩ ខែមករា គណៈប្រតិភូជាន់ខ្ពស់របស់ IAEA បាន ទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីត្រួតពិនិត្យ ទៅលើកម្មវិធីបរមាណូ ដែលមានវិវាទ ចៀសវាងកុំឱ្យមានការភ័ន្ដច្រឡំ ចេញ របាយការណ៍ខុសពីការពិតដូចពេលកន្លងមក ៕