ថ្ងៃទី 03-02-2012 ម៉ោង 15:22:32 ​សារព័ត៌មាន ​អា​អេ​ហ្វ​ប៉េ​បាន​ផ្សព្វផ្សាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​អាកាសធាតុ​ ត្រជាក់​នៅ​បណ្ដា​ប្រទេស​តំបន់​អឺរ៉ុប​ ចាប់ពី​អ៊ុយ​ក្រែ​ន​ដល់​អ៊ី​តា​លី​ឡើង​ដល់​១៦០​ នាក់​ហើយ​មក​ដល់​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ។​
​នៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ​ ពលរដ្ឋ​៩​នាក់​ស្លាប់​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ​ ពេល​ សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​ដក​៣២​អង្សា​សេ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​នេះ​កើន​ ឡើង​រហូត​ដល់​២៩​នាក់​។​ ចំណែក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ពលរដ្ឋ​រាប់​ពាន់​នាក់​ បាន​ភៀសខ្លួន​ទៅ​កាន់​ជំរំ​បណ្ដោះអាសន្ន​ គេច​ផុត​ពី​អាកាសធាតុ​ត្រជាក់​ដែល​ សម្លាប់​មនុស្ស​ក្នុង​ប្រទេស​៦៣​នាក់​រួច​មក​ហើយ​ ។​ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​សាង​ សង់​ជំរុំ​២០០០​កន្លែង​សម្រាប់​ឱ្យ​អ្នក​គ្មាន​ផ្ទះសំបែង​ស្នាក់​នៅ​ បណ្ដោះអាសន្ន​ ហើយ​ អ្នក​ដែល​ស្នាក់​នៅ​ទីនោះ​នឹង​ទទួល​បាន​ស្បៀងអាហារ​ដោយ​ឥត​គិតថ្លៃ​ ។​
​លោក​អា​ឡិច​សិន​ដឺ​ ស៊ី​នី​កូវ​ អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ ក្នុង​ជំរុំ​នាទី​ក្រុង​គៀវ​បានឱ្យ​ដឹង​ថា​ “​់ខ្ញុំ​គ្មាន​ការងារ​ធ្វើ​ ខ្ញុំ​មាន​កាត​អនុញ្ញាត​ឱ្យ​រស់​ នៅ​តាម​ចិញ្ចើម​ផ្លូវ​ ប៉ុន្ដែ​គ្មាន​អ្វី​បរិភោគ​នោះ​ឡើយ​ មក​កាន់​ជំរុំ​ខ្ញុំ​មាន​កន្លែងដេក​ និង​ហូប​ចុក​គ្រប់គ្រាន់​ ។​
​នៅ​ប្រទេស​ជា​ច្រើន​ទៀត​ ក្នុង​តំបន់​អឺរ៉ុប​ក៏​បាន​ជាប់​គាំង​ ដោយសារ​តែ​ព្រិល​ ធ្លាក់​យ៉ាង​ក្រាស់​ហួស​ពី​ការ​ស្មាន​ មិន​អាច​ចរាចរ​ទៅ​ណា​បាន​៕

Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post