ថ្ងៃទី 03-02-2012 ម៉ោង 16:24:36 សារព័ត៌មាន ABC បានផ្សព្វផ្សាយ ថា បុរសជនជាតិលីប៊ី បានដាក់លក់ ចិញ្ចៀនអាពាហ៍ពិពាហ៍ និងអាវប្រឡាក់ ឈាមរបស់អតីតមេដឹកនាំហ្កាដាហ្វី ពាក់ជាប់ខ្លួន ពេលត្រូវទាហានក្រុមបះបោរបាញ់សម្លាប់កាលពីខែតុលា ឆ្នាំ ២០១១ ។
បុរសជនជាតិលីប៊ី លោក អាម៉េត វ៉ាហ្វាលី បានដាក់លក់តម្លៃ២លានដុល្លារនូវចិញ្ចៀនប្រាក់ និងអាវប្រឡាក់ឈាម នោះ ។ បុរសរូបនោះ ជឿជាក់ថា ប្រសិន បើដាក់នៅតំបន់អឺរ៉ុប អាចនឹងមានតម្លៃ ថ្លៃជាងនេះ ។ នៅលើចិញ្ចៀនអាពាហ៍ ពិពាហ៍ធ្វើពីប្រាក់បានឆ្លាក់ឈ្មោះលោក ហ្គាដាហ្វី និងភរិយា សាហ្វៀ នៅថ្ងៃទី ១០ កញ្ញា ១៩៧០ ។
ព័ត៌មានខាងលើបានធ្វើឱ្យមាន ពាក្យ ចចាមអារ៉ាមថាចិញ្ចៀននោះមិនមែន ជារបស់លោកហ្កា ដាហ្វី គឺជារបស់ពល រដ្ឋលីប៊ី ហើយបុរសរូបនោះមិនអាច លក់វាបានឡើយ ។
ប្រភពព័ត៌មានបានផ្សព្វផ្សាយថា ប្រសិនបើសាច់ញាតិរបស់លោកហ្កា ដាហ្វី មិនចង់ឱ្យលក់ចិញ្ចៀននិងអាវ ប្រឡាក់ឈាមនោះ នឹងត្រូវតែផ្ដល់តម្លៃ ២០លានដុល្លារ ។ ចាប់តាំងពីលោក ហ្កា ដាហ្វី ត្រូវដួលរលំ ហើយបាញ់ សម្លាប់មកស្ថានភាពនយោបាយក្នុងប្រទេស លីប៊ី មិនទាន់ប្រសើរឡើងវិញឡើយ ដោយក្រុមអ្នកគាំទ្រលោកហ្កា ដាហ្វី មិនព្រមទម្លាក់អាវុធ ថែមទាំងក្រោក ឈរឡើងបះបោរដណ្ដើមសិទ្ធិគ្រប់គ្រង តំបន់មួយចំនួនទៀតផង ។
កាលពីថ្ងៃទី២ កុម្ភៈ មានការបះទង្គិច គ្នារវាងក្រុមគាំទ្រលោកហ្កា ដាហ្វី មក ពីទីក្រុងមិស្ដ្រាតា នៅទីក្រុងទ្រីប៉ូលីទៀតផង ៕

