ដោយ​ ៖ សាធី
ថ្ងៃទី 03-02-2012 ម៉ោង 16:29:27 ​សមាជិក​ ក្រុម​គ្រួសារ​របស់​អ្នកទោស​ ប៉ា​ឡេ​ស្ទី​ន​ បាន​គប់​ស្បែកជើង​ទៅ​លើ​ គណៈប្រតិភូ​របស់​អគ្គលេខាធិការ​អង្ក​ការ​ សហប្រជាជាតិ​ បាន​គី​មូ​ន​ ពេល​ដែល​ ធ្វើ​ដំណើរ​ចូល​ទៅ​ជ្រោយ​កា​ហ្សា​ កាល​ ពី​ថ្ងៃ​ទី​២​ កុម្ភៈ​នោះ​ ។​
​សាច់ញាតិ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ ប្រមូល​ ផ្ដុំ​គ្នា​ រួច​ជា​ស្រេច​នៅ​តំបន់​ផ្លូវបែក​ជា​៤​ អ៊ី​រ៉េ​ស​ រង់ចាំ​ក្បួន​រថយន្ដ​របស់​អគ្គ​លេខា​ ធិ​ការ​ឆ្លងកាត់​ ។​ តាម​សាក្សី​បានឱ្យ​ដឹង​ ថា​ មិន​ត្រឹមតែ​គប់​ស្បែកជើង​ទៅ​លើ​ ក្បួន​រថយន្ដ​លោក​បាន​គី​មូ​ន​នោះ​ឡើយ​ ថែម​ទាំង​សំរុកចូល​វាយប្រហារ​ក្បួន​ រថយន្ដ​ដោយ​ដំបង​ទៀត​ផង​ ។​ ជា​ភ័ព្វ​ សំណាង​ ប៉ូលិស​ហា​ម៉ាស​បាន​រារាំង​ទាន់​ ពេលវេលា​ ។​
​ក្រុម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដែល​ ខឹងសម្បា​ បាន​បញ្ជាក់​ថា​ ពួក​គេ​ខកចិត្ដ​យ៉ាង​ខ្លាំង​ ពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​៣​ មក​កាន់​ ជ្រោយ​កា​ហ្សា​ ប៉ុន្ដែ​មិន​បាន​ជួប​ជាមួយ​ គ្រួសារ​ជន​រង​គ្រោះ​ប៉ា​ឡេ​ស្ទី​ន​ ដែល​កំពុង​ តែ​ឃុំខ្លួន​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​ ។​ សាច់ញាតិ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ បាន​ លើក​ស្លាក​បដា​រិះគន់​ អង្គការ​សហ​ប្រជា​ ជាតិ​ ដែល​មិន​បាន​ថ្កោលទោស​ដល់​ សកម្មភាព​ចាប់​តំណាងរាស្ដ្រ​ប៉ា​ឡេ​ស្ទី​ន​ និង​ហ៊ុម​ព័ទ្ធ​ជ្រោយ​កា​ហ្សា​ពី​ភាគី​អ៊ី​ស្រា​ អែ​ល​នោះ​ ។​ អ៊ី​ស្រា​អែ​ល​បាន​ហ៊ុម​ព័ទ្ធ​ ទីនោះ​ ក្រោយ​ពេល​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​ ដណ្ដើម​សិទ្ធិ​គ្រប់គ្រង​ជ្រោយ​កា​ហ្សា​នៅ​ ឆ្នាំ​២០០៧​ ។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ទៅ​កាន់​ភាគ​ខាងត្បូង​កា​ហ្សា​ ដើម្បី​ សម្ពោធ​ទីស្នាក់ការ​ផ្ដល់​ជំនួយ​ ដែល​អ​.​ស​ ប​បាន​សាងសង់​ឡើងជា​ច្រើន​ឆ្នាំ​កន្លង​ មក​ ក្នុង​គោលដៅ​ផ្ដល់​ជំនួយ​និង​ទទួល​ ជនភៀសខ្លួន​ ។​
​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ជ្រោយ​ កា​ហ្សា​លោក​បាន​គី​មូ​ន​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ដ្រីជាន់ខ្ពស់​ក្រុម​ហា​ម៉ាស់ ​
Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post