ដោយ​ ៖ សាធី
ថ្ងៃទី 04-02-2012 ម៉ោង 15:02:36 ​អាកាសធាតុ​ ត្រជាក់​បន្ដ​ញាំញី​តំបន់​អឺរ៉ុប​ក្នុង​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​មក​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​កើនឡើង​ដល់​២១៨​នាក់​ហើយ​មក​ដល់​ថ្ងៃ​ទី​៤​ កុម្ភៈ​ ។​
​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ មាន​អ្នក​ស្លាប់​កើនឡើង​ដល់​១០១​នាក់​ រួម​មាន​៦៤​នាក់​ស្លាប់​នៅ​តាម​ផ្លូវ​ ។​ ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​អ៊ុយ​ក្រែ​ន​ បាន​ប្រកាស​ថា​ សីតុណ្ហភាព​បាន​បន្ដ​ធ្លាក់​ចុះ​ពី​-១៦​អង្សា​សេ​ រហូត​ដល់​-៣០​អង្សា​សេ​ នា​ពេល​ខាង​មុខ​ ។​ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បិទទ្វារ​សាលារៀន​ស្ទើរតែ​ទាំងស្រុង​ និង​បង្កើត​ជំរំ​បណ្ដោះអាសន្ន​ជាង​៣​ពាន់​កន្លែង​ទូ​ទាំង​ប្រទេស​ដើម្បី​ជួយ ​ដល់​ពលរដ្ឋ​កាត់​បន្ថយ​ការ​ប៉ះទង្គិច​នឹង​អាកាសធាតុ​ដ៏​សែន​ត្រជាក់​នោះ​ ។​ ប៉ុន្ដែ​ជំរំ​ទាំងនោះ​សុទ្ធសឹងតែ​ពេញ​ណែន​។​ ចំណែក​បណ្ដា​មន្ទីរពេទ្យ​នានា​ទទួល​បាន​បទបញ្ជា​មិន​ឱ្យ​អ្នកជំងឺ​ណា​ដែល​ គ្មាន​ផ្ទះសម្បែង​ចាក​ចេញពី​មន្ទីរពេទ្យ​ពេល​នេះ​ឡើយ​ ។​
​នាយក​រដ្ឋមន្ដ្រី​អ៊ុយ​ក្រែ​ន​ លោក​ Mykola​ Azarov​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នៅ​ទូ​ទាំង​ប្រទេស​បាន​ដុត​ឧស្ម័ន​ហ្គា​ស​ជាង​១​ពាន់​ម៉ែត្រគូប​ក្នុង​ រយៈពេល​៣​ថ្ងៃ​កន្លង​មក​ ខណៈ​ដែល​អ៊ុយ​ក្រែ​ន​បាន​ទិញ​ឧស្ម័ន​ហ្គា​ស​ពី​រុ​ស្ស៊ី​ប្រមាណ​២៧​ពាន់​ ម៉ែត្រគូប​នៅ​ឆ្នាំ​២០១២​ ។​
​ចំណែក​នៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ​ ប៉ូលិស​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ មាន​មនុស្ស​៨​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក​ ដោយ​មាន​សីតុណ្ហភាព​ធ្លាក់​ចុះ​រហូត​ដល់​-៣៥​អង្សា​សេ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​នេះ​កើន​ដល់​៣៧​នាក់​ហើយ​ ។​
​ដោយឡែក​នៅ​ប្រទេស​ឆេ​ក​ សីតុណ្ហភាព​ធ្លាក់​ចុះ​រហូត​ដល់​-៣៨​អង្សា​សេ​ ដែល​ត្រជាក់​បំផុត​ក្នុង​តំបន់​អឺរ៉ុប​ ។​ ចំណែក​ប្រទេស​ប៊ុល​ហ្គា​រី​ ឯណោះ​វិញ​ក៏​មាន​អ្នក​ស្លាប់​៦​នាក់​នៅ​ថ្ងៃ​ទី​៣​ កុម្ភៈ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​កើនឡើង​ដល់​១៦​នាក់​ ។​ ភាគច្រើន​នៃ​ជន​រង​គ្រោះ​រស់នៅ​តំបន់​ដាច់​ស្រយាល​ក្រីក្រ​ ហើយ​ត្រូវ​កាត់​ផ្ដាច់​ដោយ​ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​នោះ​ ។​
​ចំណែក​នៅ​ទីក្រុង​រ៉ូ​ម​ ប្រទេស​អ៊ី​តា​លី​ ក៏​បាន​ជួប​ប្រទះ​នូវ​ដំណាក់កាល​ត្រជាក់​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ ដោយ​ព្រិល​ធ្លាក់​មាន​កម្រាស់​ជាង​កន្លះ​ម៉ែត្រ​ ។​ តំបន់​មួយ​ចំនួន​នៅ​ប្រទេស​អង់គ្លេស​ក៏​មាន​ព្រិល​ធ្លាក់​មាន​កម្រាស់​ពី​ ៥-១០​សង់ទីម៉ែត្រ​ផង​ដែរ​ ។​
​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​ ខណៈ​ដែល​រុ​ស្ស៊ី​ប្រកាស​កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​ហ្គា​ស​ទៅ​កាន់​ អឺរ៉ុប​ ក្នុង​គោលដៅ​បំពេញតម្រូវការ​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើង​របស់​ពលរដ្ឋ​ក្នុង ​ប្រទេស​ដែល​ជួប​សីតុណ្ហភាព​ត្រជាក់​យ៉ាង​ខ្លាំង​នោះ​ ៕

Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post