![]() ប៉ុន្តែ រដ្ឋាភិបាលអង់គ្លេស បានប្រឆាំងការប៉ុនប៉ងក្នុងការបង់ប្រាក់ធានាលោក អាប៊ូ នៅក្រៅឃុំ ព្រោះគាត់ព្យាយាមនិរទេសទៅចរដាន កន្លែងដែលគាត់ប្រឈមនឹងការចោទប្រកាន់ពីបទភេរវកម្មនោះ ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ។ លោក អាប៊ូ នឹងត្រូវដោះលែងពីមន្ទីរឃុំឃាំង Long Lartin នៃប្រទេសវ៉រីស ស្ទើសៀរ(WorcesterShire) និងត្រូវនាំខ្លួនទៅលំនៅដ្ឋានមួយនៅទីក្រុងឡុងដ៍ដោយ អាចចាកចេញពីផ្ទះបានមួយម៉ោងក្នុងមួយថ្ងៃក្រោមការយា មតាមដ៏តឹងរ៉ឹង និង មិនអនុញ្ញាតឲ្យចាកចេញពីបរិវេណទូទៅនៃតំបន់នេះ ព្រមទាំងមិនអនុញ្ញាតឲ្យប្រើប្រព័ន្ធអ៊ីនធើ រណេត ឬ ឧបករណ័ទំនាក់ទំនង់អេឡិចត្រូនិកឡើយ។ យោងតាមអ្នកនាំពាក្យរបស់អន្តោប្រវេសន៍ Home Office បាននិយាយថា “ទស្សនៈពួកយើងមិនផ្លាស់ប្តូរឡើយគឺថា អាប៊ូ គួរតែស្ថិតក្នុងការឃុំឃាំង ពួកយើងមិនយល់ព្រមចំពោះការសម្រេចរបស់តុលាការឡើយ ព្រោះអាប៊ូជាបុរសដ៏មានគ្រោះថ្នាក់ដែលយើងជឿជាក់ថា នឹងបង្កការគំរាមកំហែងដល់សន្តិសុខប្រទេស ហើយគាត់ក៏មិនផ្លាស់ប្តូរគំនិតចំពោះប្រទេសអង់គ្លេ សដែរ”៕ ![]() |
អាប៊ូ ក្វាតាដា ត្រូវដោះលែងឲ្យនៅក្រៅឃុំ
Posted by
Email:knewdaynews@yahoo.com
Tuesday, February 7, 2012
( កាសែតកម្ពុជាថ្ងៃថ្មី)
Email:knewdaynews@yahoo.com. Powered by Blogger.