![]() ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីលោក អេមីល បុក (Emil Boc) បានលាលែងចេញពីតំណែង កាលពីពេលកន្លងមក។ ទាក់ទិននឹងបញ្ហានេះ លោកប្រធានាធិបតី ត្រៃអាន បេសស្គូ (Traian Basescu) បានថ្លែងឲ្យដឹងថា “ប្រមុខដឹកនាំប្រទេស បានយល់ព្រមក្នុងការតែងតាំងលោក មីហៃ ជានាយករដ្ឋមន្រ្តីថ្មី ហើយនៅពេលនេះវានៅតែត្រូវការ ការអនុម័តពីសភារបស់ប្រទេសរ៉ូម៉ានីតែប៉ុណ្ណោះ”។ លោក អេមីលបុក វ័យ ៤៥ឆ្នាំ នាយករដ្ឋមន្រ្តីប្រទេស រ៉ូម៉ានីដែលលាលែងចេញពីតំណែងបានឲ្យដឹងថា “មូលហេតុដែលខ្ងុំលាលែអពីតំណែងគឺ ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយ និង សង្គម បន្ទាប់ពីក្រុមបាតុករ បានធ្វើការប្រឆាំងអស់រយៈពេល៣សប្តាហ៍រួចមក។ ខ្ងុំដឹងថា ខ្ងុំបានធ្វើការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែខ្ងុំធ្វើនេះដើម្បីការពារប្រទេស”។ ការបោះឆ្នោតជ្រើរើសនាយករដ្ឋមន្រ្តីរបស់រ៉ូម៉ានី គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។ គួរបញ្ជាក់ថា ក្នុងពេលដែលលោកនាយករដ្ឋមន្រ្តី អេមីល កាន់តំណែង លោកបានកាត់បន្ថយប្រាក់ចំណាយលើសេវាសាធារណៈ និង ប្រាក់បៀវត្សរ៍ របស់អ្នកចូលនិវត្តន៍បាន ២៥ភាគរយ រីឯតម្លៃពន្ធបានកើនឡើង ២៤ភាគរយ។ តែទោះជាយ៉ាងនេះក្តី ក៏រដ្ឋភិបាលរបស់លោកនៅតែទទួលការរិះគន់ និងធ្វើបាតុកម្មប្រឆាំងយ៉ាងច្រើនពីពលរដ្ឋ៕ |
រ៉ូម៉ានី គ្រោងតែងតាំងចារបុរសស៊ើបការណ៍ ជានាយករដ្ឋមន្រ្តី
Posted by
Email:knewdaynews@yahoo.com
Tuesday, February 7, 2012
( កាសែតកម្ពុជាថ្ងៃថ្មី)
Email:knewdaynews@yahoo.com. Powered by Blogger.