ថ្ងៃទី 11-02-2012 ម៉ោង 14:04:37 ​បណ្ដាញ​ ទូរទស្សន៍​ជាតិ​ស៊ី​រី​បាន​ផ្សព្វផ្សាយ​ថា​ មានការ​វាយប្រហារ​គ្រាប់បែក​២​លើក​នៅ​ទីស្នាក់ការ​សន្ដិសុខ​ ធ្វើ​ឱ្យ​កក្រើកញាប់ញ័រ​ទីក្រុង​អា​ឡិ​ប​ប៉ូ​ (Aleppo)​ ភាគ​ខាងជើង​ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​២៥​នាក់​ និង​១៧៥​នាក់​ផ្សេង​ទៀត​រង​របួស​ ។​
​តាម​សារព័ត៌មាន​ជាតិ​ស៊ី​រី​បាន​ ផ្សព្វផ្សាយ​ថា​ ការ​វាយប្រហារ​គ្រាប់បែក​អត្ដឃាត​២​លើក​នៅ​ទីស្នាក់ការ​សន្ដិសុខ​នៅ​ទីក្រុង ​ធំ​ទី​២​របស់​ស៊ី​រី​ ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ស៊ី​រី​ សំដៅ​ លើ​ក្រុម​សន្ដិសុខ​គាំទ្រ​ប្រធានាធិបតី​ស៊ី​រី​ លោក​អាល់​ អា​សេត​ ចាប់តាំងពី​មានការ​ធ្វើ​បាតុកម្ម​កើតឡើង​ក្នុង​រយៈពេល​១១​ខែ​កន្លង​មក​ ។​
​ហេតុការណ៍​វាយប្រហារ​កើតឡើង​ចំ​ពេល​ ដែល​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើង​ ពិសេស​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​បះបោរ​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ ។​ ហេតុការណ៍​វាយប្រហារ​កើតឡើង​នៅ​ទីតាំង​ក្បែរ​មណ្ឌល​កម្សាន្ដ​របស់​កុមារ​ បណ្ដាល​ឱ្យ​កុមារ​ជា​ច្រើន​នាក់​បាត់បង់​ជីវិត​ផង​ដែរ​ ។​
​លោក​ Mohammed​ Abu-Nasr​ អ្នកគាំទ្រ​ក្រុមប្រឆាំង​នៅ​ទីក្រុង​អា​ឡិ​ប​ប៉ូ​ បានឱ្យ​ដឹង​ថា​ ហេតុការណ៍​វាយប្រហារ​គ្រាប់បែក​អត្ដឃាត​កើតឡើង​ចំ​ពេល​ដែល​ក្រុមប្រឆាំង​ គ្រោង​ធ្វើ​មហា​បាតុកម្ម​គ្រប់​ទិស​ទី​នៅ​ក្នុង​ទីក្រុង​នេះ​ក្រោយ​ពិធី​ បន់ស្រន់​កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ចប់​ទៅ​។​ បណ្ដាញ​ទូរទស្សន៍​ជាតិ​ស៊ី​រី​ បាន​ចោទប្រកាន់​ដល់​ក្រុម​ភេរវកម្ម​ជា​អ្នក​ឈរ​ពីក្រោយ​ខ្នង​នៃ​ការ​ វាយប្រហារ​នោះ​ ។​
​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​សន្ដិសុខ ​របស់​រដ្ឋាភិបាល​ស៊ី​រី​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ប្រទេស​នេះ​អាច​ជម្រុញ​ឱ្យ​មាន​ សង្គ្រាមស៊ីវិល​កើត​ឡើងជា​ទ្រង់ទ្រាយ​ធំ​បង្ក​សោកនាដកម្ម​កាន់តែ​ច្រើន​ឡើង​ ដល់​ពលរដ្ឋ​ស៊ី​រី​ ។​ ចំណុច​ទាំង​អស់នោះ​ហើយ​បាន​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ត្រៀមលក្ខណៈ​ ប្រើប្រាស់​កម្លាំងយោធា​វាយប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ ស៊ី​រី​ លោក​បា​សា​ អាល់​ អា​សេត​ ៕
Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post