ថ្ងៃទី 11-02-2012 ម៉ោង 13:23:00 ​សារព័ត៌មាន ​ Hindustan​ បាន​ផ្សព្វផ្សាយ​ថា​ កាលពី​១០​ កុម្ភៈ​ថា​ ឥណ្ឌា​បាន​ សាកល្បង​កាំជ្រួច​មី​ស៊ី​ល​វាយ​ស្ទាក់​ ប្រភេទ​ថ្មី​ផលិត​នៅ​ក្នុងស្រុក​ ដែល​មាន​ សមត្ថភាព​បំផ្លាញ​គោលដៅ​ខ្ពស់​ទទួល​ បាន​ជោគជ័យ​ ។​
​កាំជ្រួច​មី​ស៊ី​ល​វាយ​ស្ទាក់​ប្រភេទ ​ AAD​ បាន​បាញ់​ចេញពី​កោះ​ Wheeler​ ឆ្នេរសមុទ្រ​អូ​ឌី​ហ្សា​ ភាគ​ខាងកើត​ប្រទេស​ ឥណ្ឌា​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ​ ។​ សារព័ត៌មាន​ខាងលើ​បាន​ផ្សព្វផ្សាយ​ កាំជ្រួច​ មី​ស៊ី​ល​នោះ​បាន​បំផ្លាញ​ចំ​គោលដៅ​ដូច​ ការ​គ្រោងទុក​ ។​គោលដៅ​នៃ​ការ​សាក​ ល្បង​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ថ្មី​នោះ​ គឺ​ បាញ់​ឡើង​លើ​ស្ទាក់​ទៅ​លើ​កាំជ្រួច​មី​ស៊ី​ល​ រយៈ​ចម្ងាយ​ខ្លី​ប្រភេទ​ Prithvi​ ដែល​បាន​បាញ់​ចេញពី​ទីលាន​សាកល្បង​ Chandi-​ pur​ ចម្ងាយ​ពី​កោះ​ Wheeler​ ប្រមាណ​ ៧០​គីឡូម៉ែត្រ​ ។​
​សារព័ត៌មាន​ Hindustan​ បាន​ដក​ ស្រង់​សម្ដី​ប្រធាន​ទីលាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ លោក​ S.P.Dash​ ឱ្យ​ដឹង​ថា​ កាំជ្រួច​មី​ស៊ី​ល​វាយ​ស្ទាក់​ប្រភេទ​ថ្មី​នេះ​បាន​ទៅ​ចំ​គោលដៅ​បំផ្លាញ​ កាំជ្រួច​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​កោះ​ Chandipur​ ។​ គោលដៅ​នៃ​ការ​សាកល្បង​លើក​នេះ​ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ការពារ​កាំជ្រួច​ មី​ស៊ី​ល​ស្វ័យប្រវត្ដិ​របស់​ឥណ្ឌា​ ។​ ការ​សាកល្បង​ទទួល​បាន​ជោគជ័យ​កន្លង​មក​ថ្មីៗ​នូវ​ប្រភេទ​កាំជ្រួច​ មី​ស៊ី​ល​វាយ​ស្ទាក់​ AAD​ គឺ​នៅ​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១១​ ហើយ​ការ​សាកល្បង​ ទទួល​ជោគជ័យ​ជា​ថ្មី​នេះ​ ជា​សញ្ញា​មួយ​ ដែល​ជួយ​ឱ្យ​ឥណ្ឌា​អភិវឌ្ឍន៍​ប្រភេទ​កាំជ្រួច​ មី​ស៊ី​ល​នេះ​ ការពារ​ការ​វាយលុក​តាម​ ដែនអាកាស​ចូល​ទៅ​លើ​ទឹកដី​ឥណ្ឌា​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post