
ថ្ងៃសៅរ៍ ទី11 ខែកុម្ភៈ ឆ្នាំ2012 ម៉ោង 11:24
ការប្រើប្រាស់កម្លាំងថ្មើរជើង វាយលុកតាមដែនទឹក Bold Alligator ដែលយោធាជើងទឹកអាមេរិក និងប្រទេសជាច្រើនទៀតប្រតិបត្តិការសាកល្បងនៅឆ្នេរសមុទ្រខាងកើតប្រទេសអាមេរិក ត្រូវបានធ្វើឡើងជាមួយនឹងផែនការមួយ ដែលគេចាត់ទុកថា
ស្រដៀងនឹងការបំរុងសំរាប់យុទ្ធនាការយោធា ផ្តោតទៅលើអ៊ីរ៉ង់។
ទាហានអាមេរិក ២នាក់ នៅ Radar នៃនាវាយលុកថ្មើជើង USS Wasp (LHD-1) របស់យោធាជើងទឹកអាមេរិក ។ មាន
ទាហានអាមេរិកប្រមាណ ២០.០០០ នាក់ និង ទាហានរបស់ប្រទេសផ្សេងទៀត កំពុងចូលរួមសមយុទ្ធ Bold Alligator។
នាវាជើងទឹក ២៥ គ្រឿង របស់បណ្តាប្រទេស បានជួបជុំគ្នានៅឆ្នេរសមុទ្រខាងកើតអាមេរិក ដើម្បីធ្វើសមយុទ្ធ ដោយគេប្រើ
ឈ្មោះប្រទេសនិមិត្តរូបមួយ មានឈ្មោះថា Garnet ត្រៀមវាយត្រួតត្រាប្រទេសជិតខាងប៉ែកខាងជើង គឺ Amberland។
ការ ធ្វើសមយុទ្ធនេះ លាតសន្ធឹងតាមឆ្នេរសមុទ្ររដ្ឋធានី កាលីហ្វ័រនីញ៉ាខាងជើង ខាងត្បូង និង Georgia។
Click to download in MP4 format (11.44MB)
Click to download in MP4 format (4.34MB)

ទាហានអាមេរិកម្នាក់ កំពុងអនុវត្តភារៈកិច្ចទាក់ទងលើនាវាវាយលុកថ្មើជើង USS Wasp (LHD-1)

ទាហានបារាំងនេះ រួមនឹងយុទ្ធមិត្ត កំពុងហ្វឹកហាត់ការប្រយុទ្ធក្នុងទីក្រុងនិមិត្តរូប ពេលដែលឡើងពីសមុទ្រមក។

ទាហានបារាំង និងបណ្តារថយន្តយោធា ចាកចេញពី LCAT ដែលជានាវាដឹកជញ្ជូនសព្វាវុធ និងកងទ័ពជំនាន់ថ្មី

រថយន្តវាយលុកលើគោក (AAV) របស់ទាហានថ្មើជើង ក្នុងទ័ពជើងទឹកអាមេរិក ស្ថិតនៅឆ្នេរសមុទ្រ ពេលព្រះអាទិត្យ
រៀបលិច
រៀបលិច

នាវា LCAC ដែលផ្ទុកទាហានសំរាប់ឡើងគោក ក្នុងនាវាប្រយុទ្ធ USS Warp (LHD-1) ។ នៅក្នុង LACAC គឺជារថពាស
ដែក វាយលុកលើគោក។
ដែក វាយលុកលើគោក។

ពលទាហានឈរលើនាវា USS Wasp (LHD-1) ដើម្បីតាមសង្កេតមើលបណ្តានាវាដទៃទៀត កំពុងធ្វើសមយុទ្ធ។

ទាហានបារាំងកំពុងធ្វើសមយុទ្ធ រាវមីនលើឆ្នេរសមុទ្រ ពេលគេចាប់ផ្តើមឡើងដីគោក

ទាហានបារាំងពិភាក្សា អំពីយុទ្ធវិធីប្រយុទ្ធ

ទាហានអាមេរិក អូសយន្តហោះប្រយុទ្ធនៅនាវា USS Warp

ទាហានកាណាដា កំពុងតាមដានការប្រយុទ្ធក្នុងក្រុង របស់ទាហានបារាំង បន្ទាប់ពីឡើងគោក

នាវាប្រើខ្យល់សំរាប់ដឹកជញ្ជូន LCAC កំពុងវិលពីឆ្នេរ ទៅបន្តដឹកបន្ថែមទាហាន និងសព្វាវុធ