ដោយ៖ រតនៈ ថ្ងៃច័ន្ទ ទី13 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 15:17

ស្ថានីយ៍ទូរទស្សន៍ Al Arabia កាលពីថ្ងៃទី១២ កុម្ភៈ បានដកស្រង់សម្តីរបស់មន្រ្តីរដ្ឋាភិបាលលីប៊ី ឲ្យដឹងថា រដ្ឋអំណាចនីហ្គឺ
បានចាប់ខ្លួន Saadi Gaddafi ដែលជាកូនប្រុសរបស់ហ្គាដាហ្វី។

ប្រភពខាងលើនិយាយបន្ថែមថា ការចាប់ខ្លួននេះ មានកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលលីប៊ី និង នីហ្គឺ។ ហេតុការណ៍នេះ
បានកើតឡើង ក្រោយពេលដែល Saadi បានបញ្ចេញមតិខ្លាំង ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយស្ថានីយ៍ទូរទស្សន៍
Al Arabai ដោយនិយាយថា អ្នកគាំទ្ររដ្ឋអំណាចដែលត្រូវផ្តួលរំលំរបស់លោក ហ្គាដាហ្វី “កំពុងត្រូវទ្រាំទ្រទារុណកម្ម” នៅ
តាមពន្ធនាគារ នាប្រទេសលីប៊ី ស្ថិតក្រោមកណ្តាប់ដៃរបស់រដ្ឋាភិបាលថ្មី។ ព្រមជាមួយនោះ កូនប្រុសទី៣ រូបនេះ នៅបានគំរាម
ថា នឹងដឹកនាំការបះបោរផ្តួលរំលំមួយ ចំពោះរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ី។
Saadi និយាយថាៈ ពលរដ្ឋលីប៊ី ៧០% មិនមានសុភមង្គលជាមួយសភាពបច្ចុប្បន្ន ហេតុនេះ ពួកគេត្រៀមសហការ ដើម្បីផ្លាស់
ប្តូរលក្ខ័ណ្ឌបច្ចុប្បន្ន។ ការបះបោរថ្មីមួយនឹងកើតឡើង ពាសពេញប្រទេសលីប៊ី។
ជាបឋមនោះ ពុំមែនជាការបះបោររប៉ាត់រប៉ាយ នៅតំបន់ខ្លះៗនោះទេ។ ការបះបោរនឹងគ្របដណ្តប់តំបន់ Jamahiriya ទាំង
មូល។ ខ្ញុំនឹងតាមដានស្អិតរមួត ហើយសម្លឹងមើលការបះបោរ គ្រាដែលវារីកចំរើនកាន់តែខ្លាំងជាងមុន។
Saadi នៅបានឲ្យដឹងថា ខ្លួនឯងគេ នៅមានអ្នកគាំទ្រច្រើននៅលីប៊ី ក្នុងនោះមានសមាជិករបស់ក្រុមប្រឹក្សាអន្តរកាលលីប៊ីខ្លះ
ផង។
មុនពេលកើតឡើងព្រឹត្តិការណ៍ចាប់ខ្លួន Saadi កាលពីថ្ងៃទី១១ កុម្ភៈ ភាគីនីហ្គឺ បាននិយាយថា នឹងមិនបណ្តេញ Saadi ចេញ
ទោះបីជាគាត់បានបំពានលក្ខ័ណ្ឌភៀសខ្លួន ជាមួយនឹងមតិយោបល់ខ្លាំងៗលើទូរទស្សន៍បែបនេះក៏ដោយ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post