ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 13-02-2012 ម៉ោង 15:42:52 ​មន្ទីរ​ បញ្ច​កោណ​បាន​ដាក់​ពង្រាយ​ កាំជ្រួច​មី​ស៊ី​ល​ Tomahawk​ រហូត​ដល់​ ៣២០​ដើម​ ដែល​អាច​វាយលុក​បំផ្លាញ​ គោលដៅ​នានា​នៅ​លើ​ទឹកដី​អ៊ី​រ៉​ង់​ ។​
​កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​ស្ថិត​ ក្រោម​ ការ​គ្រប់គ្រង​របស់​ទាហានជើងទឹក​អា​មេ​រិ​ក​ ដែល​ឈរជើង​នៅ​តំបន់​ឈូង​សមុទ្រ​ មេ​ឌី​ទែ​រ៉ា​ណេ​ និង​ឈូង​សមុទ្រ​អា​រ៉ាប់​ ដែល​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្ដហោះ​២​ គ្រឿង​ប្រភេទ​ Carl​ Vinson​ និង​ Abraham​ Lincoln​ ។​
​ក្នុង​ក្រុម​នាវា​ផ្ទុក​យន្ដហោះ​ទាំង​២​ គ្រឿង​នោះ​មាន​នាវា​យាមល្បាត​ដែល​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​២៦​ដើម​,​ នាវា​ ចម្បាំង​ដែល​អាច​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ពី​៨​ទៅ​៥៦​ដើម​,​ នាវាមុជទឹក​២​គ្រឿង​ប្រភេទ​ Annapolis​ ដែល​មាន​បំពាក់​កាំជ្រួច​មី​ស៊ី​ល​១២​គ្រឿង​ និង​នាវាមុជទឹក​ Georgia​ ដែល​បំពាក់​ទៅ​ដោយ​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ Tomahakw​ រហូត​ដល់​ទៅ​១៥៤​ដើម​ ។​

​ដល់​ខែមេសា​ខាង​មុខ​នឹង​មាន​នាវា​ ផ្ទុក​យន្ដហោះ​អម​ទៅ​ដោយ​នាវាចម្បាំង​ ១​ក្រុម​ទៀត​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្ដ​ ហោះ​ Enterprise,​ នាវា​យាមល្បាត​,​ នាវាចម្បាំង​បំពាក់​សុទ្ធតែ​កាំជ្រួច​មី​ស៊ី​ល​ នឹង​ជួយ​ឱ្យ​តំបន់​ទាំងនោះ​មាន​កាំជ្រួច​ មី​ស៊ី​ល​រហូត​ដល់​៤៣០​ដើម​ ដែល​អាច​ បាញ់​បាន​ចម្ងាយ​១.៦០០​គីឡូម៉ែត្រ​ ។​
​កន្លង​មក​មាន​របាយការណ៍​ផ្សព្វផ្សាយ​ ថា​ ទីតាំង​យោធា​របស់​អា​មេ​រិ​ក​នៅ​លើ​ កោះ​ Diego​ Garcia​ របស់​អង់គ្លេស​ នៅ​ មហាសមុទ្រ​ឥណ្ឌា​ បាន​បញ្ជូន​គ្រាប់បែក​ ទម្លុះ​បេតុង​ជា​ច្រើន​ដែល​អាច​បំផ្លាញ​ ទីតាំង​បរមាណូ​នៅ​ក្រោម​ដី​របស់​អ៊ី​រ៉​ង់​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​ នោះ​ ក្រសួង​ការ​ បរទេស​រុ​ស្ស៊ី​ បាន​ព្យាយាម​ច្រានចោល​ ព័ត៌មាន​ថា​ រុ​ស្ស៊ី​បាន​ជួយ​ដល់​អ៊ី​រ៉​ង់​អាវុធ​ ផលិត​គ្រាប់បែកបរមាណូ​ និង​កាំជ្រួច​ មី​ស៊ី​ល​ដែល​អាច​បំពាក់​បរមាណូ​ទៀត​ ផង​ ។​ ប្រធាន​ក្រុម​សន្ដិសុខ​រុ​ស្ស៊ី​បានឱ្យ​ដឹង​ ថា​ ព័ត៌មាន​ខាងលើ​គ្មាន​មូលដ្ឋាន​ ហើយ​ មាន​លក្ខណៈ​នយោបាយ​តែ​ប៉ុណ្ណោះ​ ។​

​កន្លង​មក​រដ្ឋមន្ដ្រី​ក្រសួងការបរទេស ​ អ៊ី​ស្រា​អែ​ល​បាន​ប្រកាស​ថា​ នឹង​បើក​ការ​ វាយប្រហារ​ទៅ​លើ​ទីតាំង​បរមាណូ​របស់​ អ៊ី​រ៉​ង់​ ប្រសិនបើ​ការ​ដាក់​ទណ្ឌកម្ម​របស់​ លោក​ខាង​លិចទៅ​លើ​ប្រទេស​នោះ​គ្មាន​ ប្រសិទ្ធភាព​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ លោក​ឡេ​អន​ ប៉ា​ណា​តា​ បញ្ជាក់​ថា​ អ៊ី​ ស្រា​អែ​ល​ អាច​បើក​ការ​វាយប្រហារ​អ៊ី​រ៉​ង់​ ក្នុង​អំឡុង​ខែមេសា​ខាង​មុខ​ ៕



( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post