
ប្រាប់អ្នកយកព័ត៌មានថាៈ អ៊ីរ៉ង់បានបង្កើនចំនួននាវាមុជទឹក និងចំនួននាវាវាយប្រហារចល័តក្នុងតំបន់។ នាវាតូចមួយចំនួន ត្រូវ
បានគេបំពាក់នូវក្បាលគ្រាប់ដ៏ច្រើន ដែលត្រូវបានប្រើប្រាស់ដូចជា ឧបករណ៍បន្ទះអត្តឃាតមួយ។ អ៊ីរ៉ង់មានឃ្លាំងមីនដ៏ធំមួយ
និង នាវាមុជទឹកខ្នាតតូចចំនួន ១០គ្រឿង។
ឆ្លើយតបនឹងសំនួរ ថាតើការដែលអ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Hormuz ជារឿងប្រាកដដែរ ឬទេ? លោក Fox ឆ្លើយថាៈ តើពួក
គេអាចបង្កការដ៏លំបាក ចំពោះយើងខ្ញុំដែរ ឬទេ? មាន! ពួកគអាចធ្វើ។ ប្រសិនបើយើងខ្ញុំ មិនធ្វើអ្វី ហើយឲ្យគេធ្វើសកម្មភាព
ដោយសេរី មិនមានការរារាំង នោះពួកគេអាចបិទច្រកនេះបាន។ ប៉ុន្តែខ្ញុំគិតថា យើងខ្ញុំមិនទុកឲ្យរឿងនេះកើតឡើងទេ។
គួរកត់សំគាល់ថា លោក Fox មិនត្រឹមតែជាបញ្ជាការកងនាវាប្រយុទ្ធលេខ៥ ប៉ុណ្ណោះទេ ថែមទាំងជាបញ្ជាការលើកងពិសេស
ពហុជាតិសាសន៍មួយ មានភារៈកិច្ចធានានូវផ្លូវដឹកជញ្ជូននេះ ធ្វើចរាចរបានធម្មតា។ ថ្វីបើសព្វាវុធភាគច្រើនជារបស់អាមេរិក តែ
មានកម្លាំងរបស់លោកខាងលិច និងបណ្តាប្រទេសអារ៉ាប់ចូលរួម៕