
យោងតាមសារព័ត៌មានមួយបានបញ្ជាក់ច្បាស់ថា តារាស្រីវ័យ៣៧ឆ្នាំ រូបនេះ ទើបនឹងទិញផ្ទះវីឡាភ្លោះប្រណីតមួយ (Bungalore) ដែលមានតម្លៃដល់ទៅ៤០៧លានដុល្លារអាមេរិក សម្រាប់កូនក្នុងផ្ទៃដែលត្រូវកើតនាឆ្នាំក្រោយនេះ នៅសង្កាត់ថាយ ផរ ហុងឡុក យាន (Tai pr Hong lok Yuen)។ ម្យ៉ាងវិញទៀត នាងមានគោលបំណងផ្លាស់ទីលំនៅចាស់មករស់នៅក្នុងវីឡាស្តុ កស្តមនេះជាមួយនឹងស្វាមីអ៊ីចឺ កៅ រួមទាំងម្តាយឪពុករបស់នាងផងដែរ។
ទោះបីជាព័ត៌មានចចាមអារ៉ាមដ៏គួរឲ្យសង្ស័យនេះជិតលា តត្រដាងនៅការពិតយ៉ាងណាក៏ដោយ ក៏គូស្វាមីភរិយាទាំង២នាក់នេះ បដិសេធរាល់ពាក្យមិនពិតចំពោះការមានផ្ទៃពោះរបស់ឈាន ហួរ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរនៅតែបន្តលាក់លៀម ខណៈដែលអ្នកយកព័ត៌មានព្យាយាមប្រមាញ់រូបភាពរបស់ឈានហួ រ ក្នុងសម្លៀកបំពាក់រុំកន្សែងបង់កគ្របជិតពោះរួមជាមួយ ស្វាមីអ៊ីចឺ ក្នុងហាងមួយជាលើកដំបូង ក្រោយពីលេចធ្លាយនៅពាក្យចចាមអារ៉ាមនេះ៕