ថ្ងៃទី 13-02-2012 ម៉ោង 15:31:00 ​កាលពី​ថ្ងៃ ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​ លោក​ថេ​ន​សេន​ បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​គាំទ្រ​ជម្រុញ​ដល់​ការ​ខិតខំ​ស្វែងរក​ សន្ដិភាព​យូរអង្វែង​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មី ​យ៉ា​ន់​ម៉ា​បច្ចុប្បន្ន​ ។​
​នៅ​ក្នុង​សារលិខិត​នា​ថ្ងៃ​សាមគ្គី​ ប្រជា​ ជន​ លោក​ថេ​ន​សេន​ បាន​អំពាវនាវ​ឱ្យ​ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទម្លាក់អាវុធ​ បញ្ចប់សង្គ្រាម​កសាង​សន្ដិភាព​យូរអង្វែង​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ។​
​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​ បាន​រំលឹក​ឡើង​វិញ​ថា​ គោលបំណង​របស់​លោក​គឺ​ផ្ដោត​ទៅ​លើ​ការ​ដឹកនាំ​បាន​ល្អ​ពឹងផ្អែក​លើ​ច្បាប់​ជា ​ធំ​ ។​ ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ នឹង​មាន​ភាព​សប្បាយ​រីករាយ​ពេល​ដែល​មើលឃើញ​ការ​បោះ​ឆ្នោត​ប្រកបដោយ​ លទ្ធិប្រជាធិបតេយ្យ​ និង​ការ​ចូលរួម​ស្មើភាព​គ្នា​ទៅ​លើ​កិច្ចការ​ដឹកនាំ​ប្រទេស​ជាតិ​ ។​
​ក្នុង​បញ្ហា​ចូលរួម​ការងារ​របស់​រដ្ឋ ​ ក្រុម​អ្នកស៊ើប​អង្កេត​បាន​កត់សម្គាល់​ ឃើញ​ចំណុច​ដ៏​ពិសេស​មួយ​មិន​ធ្លាប់​ កើត​មាន​រយៈពេល​ជា​ច្រើន​ទស​វត្ស​ កន្លង​មក​គឺ​សភា​មី​យ៉ា​ន់​ម៉ា​បាន​ពិភាក្សា​ទៅ​លើ​មូលនិធិ​របស់​ជាតិ​ ។​
​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៃ​ប្រទេស​មី ​យ៉ា​ន់​ម៉ា​នេះ​ដែរ​ កាលពី​ថ្ងៃ​ទី​៦​ កុម្ភៈ​ សហរដ្ឋអាមេរិក​បាន​លុប​ចោល​ច្បាប់​ហាមប្រាម​ដឹក​ជញ្ជូន​មួយ​ចំនួន​ដល់​មី​ យ៉ា​ន់​ម៉ា​ នៅ​ខែមេសា​ខាង​មុខ​ ក្រោយ​ពេល​ដែល​អា​មេ​រិ​ក​មើលឃើញ​ថា​ ប្រទេស​នេះ​មានការ​ផ្លាស់​ប្ដូរ​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ ពិតប្រាកដ​នោះ​ ។​
​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បាន​ចុះហត្ថលេខា​លុប​ចោលការ​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ដល់​មី​យ៉ា​ន់​ម៉ា​ អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​អាច​ចូល​កៀក​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្ដរជាតិ​ដូច​ ជា​ ធនាគារពិភពលោក​,​ ធនាគារអភិវឌ្ឍន៍អាស៊ី​,​ មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ជាដើម​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ សហគមន៍​ អឺរ៉ុប​ក៏​កំពុង​ត្រួតពិនិត្យ​លុប​ចោល​ច្បាប់​ ហាមប្រាម​ដឹក​ជញ្ជូន​ដល់​មី​យ៉ា​ន់​ម៉ា​ ក្នុង​ខែមេសា​ផង​ដែរ​ ។​ លោក​ ៅ​ន​ដ​រិ​ស​ ភិ​បោលង​ស​ គណៈកម្មាធិការ​សហគមន៍​អឺរ៉ុប​ទទួល​បន្ទុក​ការ​អភិវឌ្ឍ​ នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា​ ដោយ​មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ថេ​ន​សេន​ និង​ប្រធាន​គណបក្សប្រឆាំង​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ ៕
Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post