ដោយ៖ ខ្មែរស្ថាបនា ថ្ងៃព្រហស្បតិ៍ ទី02 ខែកុម្ភៈ ឆ្នាំ2012 ម៉ោង 08:47
ប្រធានាធិបតីកម្លោះរបស់ហ្វីលីពីន Benigo Aquino III ថ្ងៃនេះ (២ កុម្ភៈ ២០១២) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកកំពុងតែមានការណាត់ជួបឡើងវិញសារជាថ្មី ហើយលើកនេះ គឺស្រីស្អាតកូរ៉េខាងត្បូង ដែលបានធំធាត់ឡើងនៅហ្វីលីពីន
បច្ចុប្បន្នកំពុងធ្វើជាពិធីការនីកម្មវិធីទូរទស្សន៍មួយនៅទីនេះ។

ប្រធានាធិបតី Aquino បានបញ្ជាក់ថា លោកមានណាត់ជួបជាមួយ DJ នៃស្ថានីយ៍វិទ្យុ និងជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ឈ្មោះ
Grace Lee អាយុ ២៩ឆ្នាំ។ លោកពោលថាៈ បាទ! យើងខ្ញុំកំពុងជួបគ្នា បានទេ?។ រីឯស្រីស្អាតដែលស្ថិតក្នុងកែវភ្នែករបស់
ប្រធានាធិបតីកម្លោះរបស់ហ្វីលីពីន ក៏បានឲ្យដឹងក្នុងកម្មវិធីស្ថានីយ៍ទូរទស្សន៍របស់ខ្លួនដែរថា “អ្វីៗដែលប្រធានាធិបតីបាន
និយាយ គឺជាការពិត”។
ពេលដែលត្រូវបានជជីកសួរស៊ីជម្រៅ លោកបានបដិសេធ ហើយសំអាងលេសពីសិទ្ធិឯកជន ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។
Grace Lee បានស្ថិតក្នុងក្រសែភ្នែកប្រធានាធិបតី Aquino ដំបូងនៅខែ មិថុនា ឆ្នាំទៅមិញ ក្នុងពិធីសម្ពោធរោងចក្រអគ្គិសនី
របស់ក្រុមហ៊ុនឋាមពលកូរ៉េខាងត្បូង នៅ Cebu។ លោក Aquino បានពោលថា លោកបានឃើងនាង Lee នៅទីនោះ។

ទោះយ៉ាងណា លោក Aquino ពោលថា រឿងមនោសញ្ចេតនា ពុំមែនជាអាទិភាពរបស់លោកនៅពេលបច្ចុប្បន្នទេ៕