Monday, 13 February 2012 03:33 នៅក្នុងប៉ុន្មានឆ្នាំកន្លងចំនួនមហា សេដ្ឋីបានកើនឡើងច្រើនជាបន្ដបន្ទាប់ ហើយចំនួននៃមហាសេដ្ឋីនៅ ក្នុងពិភពលោក លែងលំអៀងទៅប្រទេសអាមេរិក ឬអ៊ឺរ៉ុបជំនួសមកវិញគឺការ បង្ហាញខ្លួន នៃបណ្ដាមហាសេដ្ឋីក្នុងប្រទេសមួយ ចំនួនដែលទើបតែមានភាពលេចធ្លោ។ យោងតាម Wealth Report បើទោះជាអាមេរិកនៅតែជាប្រទេសនាំមុខនូវចំនួនមហាសេដ្ឋី ប៉ុន្ដែប្រទេសចិន រូស្ស៊ី ឥណ្ឌាក៏កំពុងមានចំនួននៃមហាសេដ្ឋីកាន់តែច្រើន។
ខាងក្រោមនេះគឺជាប្រទេស និងតំបន់ដែលមានមហាសេដ្ឋីច្រើនបំផុតក្នុងលោក ដែលត្រូវបានរៀបរៀងដោយ Wealth Report ។
១ អាមេរិក
ចំនួនមហាសេដ្ឋី ៖ ៣៩៦
ចំនួនប្រជាជន ៖ ៣០៧.០០៦.៥៥០
មហាសេដ្ឋីមានបំផុត ៖ ប៊ីលហ្គេត(Bill Gates) និង វ៉ារែន ប៊ូហ្វែត(Warren Buffett)អាមេរិកគឺជាប្រទេសនាំមុខ នៃចំនួនមហាសេដ្ឋី គឺមាន ៣៩៦ នាក់។ ជាមួយនឹងចំនួនប្រជាជន ៣០៧ នាក់ បច្ចុប្បន្ន អាមេរិកគឺជាមហា អំណាចសេដ្ឋកិច្ចទីមួយក្នុងលោក។ បើទោះជាមានវិបត្តិសេដ្ឋកិច្ច អាមេរិក នៅតែជាប្រទេសនាំចូលច្រើនជាង
គេក្នុងពិភពលោក។
២/ ប្រទេសចិនដីគោក
ចំនួនមហាសេដ្ឋី ៖ ៧២
ចំនួនប្រជាជន ៖ ១.៣៣១.៤៦០.០០០
មហាសេដ្ឋីមានបំផុត ៖ រ៉ូប៊ីនលី(Robin Li, CEO និងជាអ្នកបង្កើតBaidu) និងហ្ស៊ុង
ជីងហូវ(ZongQinghou អ្នកបង្កើតក្រុមហ៊ុនភេសជៈWahaha)។ជាប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងលោក គឺ ១,៣ពាន់លាននាក់ ប្រទេសចិនមានចំនួនមហាសេដ្ឋីច្រើនជាងគេទីពីរបន្ទាប់ ពីអាមេរិក។ បច្ចុប្បន្ន ចិនគឺជា
ប្រទេសដែលមានសេដ្ឋកិច្ចកើនឡើងក្នុងល្បឿនលឿនជាងគេក្នុងលោក ទន្ទឹមនឹងនេះ ចិនក៏ជាប្រទេស ដែលនាំចេញច្រើនជាងគេបំផុតផងដែរ។ រហូតមកទល់នឹងពេលនេះ ចិនមានមហាសេដ្ឋី ៧២នាក់។
៣/ រូស្ស៊ី
ចំនួនមហាសេដ្ឋី ៖ ៥៨
ចំនួនប្រជាជន ៖ ១៤១.៥៨០.០០០
មហាសេដ្ឋីមានបំផុត ៖ រ៉ូម៉ាន អាប្រាម៉ូវិច(Roman Abramovich មហាសេដ្ឋីប្រេង និងអគ្គនាយកក្រុមបាល់ទាត់ Chelsea) និង វៈឡាឌីមារលីសីន(Vladimir Lisin
អគ្គនាយកក្រុមហ៊ុនផលិតដែកNovolipetsk Steel) ។
រូស៊្សីគឺជាប្រទេសដែលមានទំហំដែនដីធំជាងគេក្នុងលោក មានមហាសេដ្ឋីចំនួន ៥៨រូប។ ប្រទេសដែលមានប្រជាជន ១៤១លាននាក់នេះ បច្ចុប្បន្នមានសេដ្ឋកិច្ច
ខ្លាំងជាងគេលំដាប់លេខ ១០គ្នុងពិភពលោក។
៤/ ឥណ្ឌា
ចំនួនមហាសេដ្ឋី ៖ ៤៧
ចំនួនប្រជាជន ៖ ១.១៥៥.៣៤៧.៦៧៨
មហាសេដ្ឋីមានបំផុត ៖ មូកេស អាមបានី (MukeshAmbani អគ្គនាយកក្រុមហ៊ុន Reliance Industries) និង គូម៉ារ ប៊ីឡា (Kumar Birla អគ្គនាយកក្រុមហ៊ុន Aditya Birla Group)។
ឥណ្ឌាគឺជាប្រទេសមួយដែលស្ថិតនៅក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន
លឿនជាងគេក្នុងលោក ទន្ទឹមនឹងនេះឥណ្ឌាក៏ជាមហាអំណាចសេដ្ឋកិច្ចទី ៩ ក្នុង
ពិភពលោក។ មកទល់នឹងពេលនេះ ប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងលោកមួយនេះ មានមហាសេដ្ឋីចំនួន ៤៧ រូប។
៥/ អាឡឺម៉ង់
ចំនួនមហាសេដ្ឋី ៖ ៤៣
មហាសេដ្ឋីមានបំផុត ៖ កាល អាលប្រេច(Karl Albrecht អ្នកបង្កើតប្រព័ន្ធផ្សារទំនើប Aldi) និង ស៊ូសាំនេ (Susanne Klatten មានភាគហ៊ុនច្រើននៅក្នុងក្រុមហ៊ុន
BMW និងជាម្ចាសក្រុមហ៊ុនឱសថ Altana)។
អាឡឺម៉ង់ឈើលំដាប់លេខ ៤ ដោយមានមហាសេដ្ឋីចំនួន ៤៣ រូប។ បច្ចុប្បន្ន ប្រទេសនេះ ជាមហាអំណាចសេដ្ឋកិច្ចទី ៥ ក្នុងពិភពលោក។ ទន្ទឹមនឹងនេះ អង់គ្លេសក៏ជាប្រទេសនាំចេញលំដាប់ទី ២ និងនាំចូលលំដាប់ទី ៣ លើពិភពលោក។
៦/ រាជាណាចក្រអង់គ្លេស
ចំនួនមហាសេដ្ឋី ៖ ៤២
មហាសេដ្ឋីមានបំផុត ៖ ប៊ើរណាត អេកក្លេស្ដុន(Bernard Ecclestoneជាង CEO របស់ Formula 1) និង រីឆាត ប្រានសឹន(Richard Branson អគ្គនាយកក្រុមហ៊ុនVirgin)។ដោយមានចំនួនមហាសេដ្ឋីតិចជាងអាឡឺម៉ង់មួយរូប ប្រទេសអង់គ្លេសឈរលំដាប់
ទៅ ៦ក្នុងតារាងនេះ។ បច្ចុប្បន្ន អង់គ្លេសគឺជាមហាអំណាចសេដ្ឋកិច្ចទី ៦ ក្នុងលោក។
៧/ ហុងកុង(ចិន)
ចំនួនមហាសេដ្ឋី ៖ ២៩
ចំនួនប្រជាជន ៖ ៧.០០៣.៧០០
មហាសេដ្ឋីមានបំផុត ៖ លីកា ស៊ីង(Li KaShingអគ្គនាយក Hutchison Whampoa Limited) និង រ៉េម៉ុន ខ្វក(Raymond Kwok អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យSun Hung Kai Properties)។
ជាផ្នែកមួយរបស់ប្រទេសចិន ហុងកុង មានសេដ្ឋកិច្ចបែបសេរី និងពឹងផ្អែកភាគច្រើនទៅលើពាណិជ្ចកម្ម និងហិរញ្ញវត្ថុអន្ដរជាតិ។ បច្ចុប្បន្ន ហុងកុងមានមហាសេដ្ឋី
ចំនួន ២៩ រូប។
៨/ ស្វ៊ីស
ចំនួនមហាសេដ្ឋី ៖ ២៧
មហាសេដ្ឋីមានបំផុត ៖ អ៊ឺរនេស្ដូ ប៊ើរតារ៉េលី (Ernesto Bertarelli អ្នកជំនួញផ្នែកបច្ចេកវិទ្យាជីវសាស្ដ្រល្បីឈ្មោះ ជាមួយនឹង Merck-Seronoនិង Esther Grether និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Swatch)
ត្រូវបានគេស្គាល់ថាជា ប្រទេសជឿនលឿនទី ៣ ក្នុងលោក ស្វ៊ីសក៏ជាប្រទេសមួយ
ក្នុងប្រទេសដែល មាន GDP ខ្ពស់បំផុតក្នុងលោក។ បច្ចុប្បន្ន ស្វ៊ីស មានមហាសេដ្ឋី
ចំនួន ២៧ រូប។
៩/ ជប៉ុន
ចំនួនមហាសេដ្ឋី ៖ ២៣
ចំនួនប្រជាជន ៖ ១២៧.៥៦០.០០០
មហាសេដ្ឋីមានបំផុត ៖ ម៉ាសេយ៉ូស៊ី សឹន(Masayoshi Son ជា CEO របស់ Softbank) និង ហ៊ីរ៉ូស៊ី យ៉ាម៉ាវជី (Hiroshi Yamauchi អគ្គនាយកក្រុមហ៊ុន Nintendo)។
ជប៉ុនជាប្រទេសដែលមានភាពល្បីល្បាញផ្នែកបច្ចេកវិទ្យានៅក្នុងលោក ទន្ទឹមនឹង
នេះ ក៏ជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ៣ ក្នុងពិភពលោកផងដែរ បន្ទាប់ពីអាមេរិក និងចិន។ ជប៉ុនមានមហាសេដ្ឋីចំនួន ២៣ រូប។
១០/ កាណាដា
ចំនួនមហាសេដ្ឋី ៖ ២២
ចំនួនប្រជាជន ៖ ៣៣.៧៣៩.៩០០
មហាសេដ្ឋីមានបំផុត ៖ ដាវិត ថូមសឹន(David Thompson ជាអគ្គនាយករបស់ក្រុមហ៊ុន Thompson Reuters) និង ជេហ្វ្រេ ស្កូល (Jeffrey Skollអគ្គនាយករបស់ eBay)
កាណាដាគឺជាប្រទេសអ្នកមានមួយក្នុងលោក។ សេដ្ឋកិច្ចរបស់កាណាដា ពឹងផ្អែក
ភាគច្រើនទៅលើការនាំចេញ៕
តាម Luxpresso[Image][Image]