កន្លែងដែល​មាក់​​ងាយ​​បុណ្យ Volentine!

Posted by Email:knewdaynews@yahoo.com Tuesday, February 14, 2012


ថ្វីត្បិតតែពិធីបុណ្យ Volentine ត្រូវបានស្វាគមន៍នាប្រទេសជាច្រើននៅលើពិភពលោកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅប្រទេស
មួយចំនួនទៀត ដូចជាៈ ឥណ្ឌា អ៊ីរ៉ង់ ឥណ្ឌូនេស៊ី... គូស្នេហ៍ទាំងឡាយ ត្រូវបានគេរារាំងមិនឲ្យសំដែងសេចក្តីស្រឡាញ់ នាថ្ងៃដ៏
សែនពិសេសនេះទេ។

អ៊ីរ៉ង់ៈ
ពលរដ្ឋប្រទេសនេះ នឹងលំបាកក្នុងការស្វែងរកកាដូស្នេហាមួយ សំរាប់ទិវាបុណ្យនេះ ព្រោះថា តាំងពីឆ្នាំ២០១១ រដ្ឋអំណាច
បានហាមឃាត់ទាំងស្រុង ចំពោះការផលិតវត្ថុអនុស្សាវរីយ៍ ក៏ដូចជាការរៀបចំពិធីណ្យនេះ។

អ៊ីរ៉ង់ជាប្រទេសមួយដែលពលរដ្ឋក្រោមវ័យ ៣០ឆ្នាំ មានដល់ទៅ ៧០% ហើយថ្ងៃបុណ្យនេះ កំពុងក្លាយជាភាពទូទៅមួយ។ វា
ក៏បានបង្កើតនូវឱកាសទីផ្សារសំរាប់ក្រុមហ៊ុនផលិតវត្ថុអនុស្សាវរីយ៍ទាំងឡាយ។
ការហាមឃាត់នេះ គឺអ៊ីរ៉ង់ចង់បង្ហាញនូវភាពតឹងរ៉ឹង សំដៅទប់ស្កាត់ការហូរចូលនៃវប្បធម៌លោកខាងលិច ចំពោះប្រទេស
អ៊ីស្លាមរបស់ខ្លួន។ ក្រៅពីនោះ អ៊ីរ៉ង់ក៏មិនអនុញ្ញាតិឲ្យអ្នកដែលនៅលីវ មានភាពស្និតស្នាលគ្នាដែរ។ អ្នកចេតនាបំពាន នឹងត្រូវ
សមត្ថកិច្ចប្រើច្បាប់ ដើម្បីដាក់ទណ្ឌកម្ម។
ឥណ្ឌាៈ

អាស្រ័យដោយរដ្ឋាភិបាលពុំមានបទបញ្ជារហាមឃាត់ណាមួយជាផ្លូវការ ចំពោះថ្ងៃ Volentine ប៉ុន្តែមានឥស្សរជននយោបាយ
ជាច្រើនខ្វល់ខ្វាយពី “វប្បធម៌លោកខាងលិច” ជះឥទ្ធិពលលើវប្បធម៌ឥណ្ឌា។ មេដឹកនាំក្រុមធ្វេងនិយម Rama Sena នៅឥណ្ឌា
ប្រកាសថា ពួកគេនឹងរៀបចំការធ្វើបាតុកម្ម១នៅក្រៅក្លឹបកំសាន្ត មហាវិទ្យាល័យ... ដែលមានវិធានការរៀបចំទិវាបុណ្យនេះ។
ក្រៅពីនោះ មេដឹកនាំបក្សនេះ នៅហៅថ្ងៃ Volentine ថា ជាចម្លែក ចំពោះវប្បធម៌ឥណ្ឌា ហើយវាជាជម្ងឺរបស់លោកខាងលិច។
ការរៀបចំបុណ្យនេះ ត្រូវបានចាត់ទុកថា មិនត្រឹមត្រូវ ហើយការធ្វើតាមគំរូគេ គឺនឹងធ្វើឲ្យខូច “កុមារឥណ្ឌា”។
Uzbekistan:

សមត្ថកិច្ចប្រទេសនេះ បានចេញបញ្ជារហាមឃាត់មិនផ្លូវការ ចំពោះសកម្មភាពរ៉ូម៉ង់ទិក នាថ្ងៃបុណ្យនេះ។ ទីស្នាក់ការព័ត៌មាន
RIA-Novosti របស់រុស្ស៊ី បានដកស្រង់ប្រភពព័ត៌មានទាំងឡាយឲ្យដឹងថា ប្រទេសអាស៊ីកណ្តាល១នេះ បានប្រកាសលុប
ចោលពិធីប្រគុំតន្រ្តី ក៏ដូជាសកម្មភាពអនុស្សាវរីយ៍ថ្ងៃបុណ្យ Volentine លើផ្ទៃប្រទេសទាំងមូល។
អារ៉ាប់ប៊ីសាអូឌីតៈ

ប្រទេសនេះ បានចេញបទបញ្ជារហាមឃាត់ ចំពោះអ្វីៗដែលពាក់ព័ន្ធនឹងថ្ងៃបុណ្យ Volentine ក្នុងនោះរួមមានទាំងការព្រមាន
ចំពោះម្ចាស់ហាងទាំងឡាយ ប្រសិនបើលក់ដូរវត្ថុអនុស្សាវរីយ៍ ឬ ទំនិញផ្សេងៗពាក់ព័ន្ធថ្ងៃបុណ្យនេះ។
ក៏ប៉ុន្តែអាស្រ័យដោយការហាមឃាត់បែបនេះ នាំឲ្យអ្នកហ៊ានផ្សងគ្រោះថ្នាក់ រកបានលុយច្រើន។ ផ្កាកូលាប១ទង ធម្មតាតែ
១,៣ ដុល្លារ ឡើងដល់ ៨ ដុល្លារ ក្នុងថ្ងៃ Volentine។
ឥណ្ឌូនេស៊ីៈ

ខេត្តជាច្រើននៅលើទឹកដីនេះ បានចេញបញ្ជារហាមឃាត់ ចំពោះថ្ងៃបុណ្យ Volentine អាស្រ័យដោយកង្វល់ពីរឿងរួមភេទផ្តេស
ផ្តាស។ ក្រៅពីនោះ សាលារៀន និង ព្រះវិហារ នឹងទទួលខុសត្រូវក្នុងការផ្តល់យោបល់ឲ្យពលរដ្ឋបានយល់ពីថ្ងៃបុណ្យនេះ នឹង
មូលហេតុដែលជនអ៊ីស្លាមមិគួរប្រព្រឹត្ត។
ម៉ាឡេស៊ីៈ

រដ្ឋអំណាចអ៊ីស្លាមរបស់ម៉ាឡេស៊ី បានចេញសារាចរមួយ សំដៅហាមឃាត់ជនអ៊ីស្លាមប្រារព្ធពិធីបុណ្យនេះ តាំងពីឆ្នាំ២០០៥។
ខ្លឹមសារណែនាំឲ្យជនអ៊ីស្លាមត្រូវជៀសចាកឆ្ងាយពីសកម្មភាពទាំងឡាយនៃបុណ្យ Volentine ព្រមជាមួយការចាប់ខ្លួន ប្រសិន
បើបំពានទៅនឹងសារាចរនេះ។
ជាកន្លែងបណ្តាប្រទេសដែលហាមឃាត់ពិធីបុណ្យនេះ សំខាន់គឺ ជាប្រទេសតាមសាសនាអ៊ីស្លាម ឬ ឥណ្ឌូ (Hindu) ក្រៅពីនេះ
គឺបារម្ភពីលំហូរនៃវប្បធម៌លោកខាងលិច មកលើប្រទេសខ្លួន៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post