Monday, 20 February 2012 11:04 ប្រែសម្រួលៈ សៅ ដារ៉ានី-Posted ID-030


ស៊ីអិនអិន៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់អ៊ីរ៉ង់ Mehr បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ ទី ១៨ ថា នាវាចំបាំងពីរគ្រឿងរបស់អ៊ីរ៉ង់ បានធ្វើដំណើរឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ក្នុងពេលដែលមានភាពតានតឹងខ្លាំង នៅក្នុងតំបន់នោះ។
យោងតាមគេហទំព័រ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១២ នេះថា ការធ្វើដំណើរជាថ្មីនេះដែរ ជាលើកទីពីរហើយ នៃការឆ្លងកាត់ផ្លូវទឹក Suez Canal ចាប់តំាងពីមានធ្វើបដិវត្តន៍របស់សាធារណរដ្ឋ ឥស្លាមនិយមកាលពីឆ្នាំ ១៩៧៩មកនោះ។ ការធ្វើដំណើររបស់នាវាអ៊ីរ៉ង់ លើកដំបូងនៅខែ កុម្ភៈ ឆ្នាំ ២០១១ ដែលមានរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីប្រធានាធិបតី អេហ្ស៊ីប ហ៊ូស្នី មូបារ៉ាក់ ចូលកាន់តំណែង ដែលខណៈនោះអេហ្ស៊ីបបានចាត់តាំង មេដឹកនាំយោធាថ្មីៗមួយចំនួន ឲ្យប្រចាំការនៅតំបន់ក្តៅ ជាមួយអ្នកជិតខាងរបស់ខ្លួនគឺ អ៊ីស្រាអ៊ែល នោះតែម្តង។
យោងតាម Mehr បានឲ្យដឹងពីលោក Habibollah Sayyari ដែលបាននិយាយថា ខណៈពេលនៃការធ្វើដំណើរឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ នាវានេះនឹងនំាមកនូវ សារសន្តិភាព និងភាពជាដៃគូទៅជូនប្រទេសក្នុងតំបន់ ហើយក៏បានបង្ហាញពីការគោរព និងការលះបង់ពីសំណាក់សាធារណរដ្ឋ ឥស្លាមនិយមរបស់អ៊ីរ៉ង់ផងដែរ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ដំណឹងអំពីនាវាទំាងពីរនេះ គឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បាននិយាយថា នាវានេះនឹងធ្វើដំណើរទៅប្រទេសស៊ីរី។ សេចក្តីរាយការណ៍ ពីការធ្វើដំណើររបស់នាវាអ៊ីរ៉ង់បានឲ្យដឹងទៀតថា បានកើតមានខណៈដែលមានភាពតានតឹង ខ្លាំងរបស់អ៊ីរ៉ង់ និងអ៊ីស្រាអ៊ែលនោះ ដែលអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារទៅលើប្រទេស អ៊ីរ៉ង់ ដើម្បីឲ្យប្រទេសនេះបញ្ឈប់នូវកម្មវិធីអាវុធ នុយក្លេអ៊ែររបស់ខ្លួននោះ ហើយប្រទេស អ៊ីស្រាអ៊ែលក៏បានស្តីបន្ទោសទៅលើរដ្ឋាភិបាលទីក្រុង តេអ៊ីរ៉ង់ ចំពោះការវាយប្រហារនៅឥណ្ឌា ចចជៀ និង ប្រទេសថៃកាលពីពេល ថ្មីៗនេះផងដែរ
Photo by DAP-News
 
  Digi

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post