កូឡាឡាំពួរ៖ នាយករដ្ឋមន្រ្តីថៃ នឹងធ្វើទស្សនកិច្ចជាផ្លូវការ មកកាន់ម៉ាឡេស៊ីនៅថ្ងៃ ចន្ទ នេះ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទូទៅជាមួយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី។
យោងតាមសារព័ត៌មាន ម៉ាឡេស៊ី ចុះផ្សាយនៅថ្ងៃ ចន្ទ ទី២០ ខែកុម្ភៈ នេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា នឹងធ្វើដំណើរទស្សកិច្ចជាផ្លូវការ មកកាន់ម៉ាឡេស៊ីនៅថ្ងៃនេះ ដើម្បីណែនាំខ្លួន ដល់ប្រទេសជាសមាជិកស៊ាន និងជាប្រទេសចុងក្រោយ ចាប់តាំងពីឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីថៃ កាលពីខែ សីហា ឆ្នាំ ២០១១ កន្លងទៅនេះ ។
ដំណើរទស្សកិច្ចរបស់លោកស្រី យីងឡាក់ មកកាន់ម៉ាឡេស៊ី លើកនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសជិតខាង ដែលជាព្រំប្រទល់ជាប់គ្នា ប្រមាណ ៦៥០គីឡូម៉ែត្រ។
ក្រៅពីនេះ ក្រសួងការបរទេសម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ថា នាយករដ្ឋមន្ត្រីថៃ យីងឡាក់ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុស្សរី ណាជិប រ៉ាស្សាក់ នឹងចុះហត្ថលេខារួម លើកកិច្ចព្រមព្រៀមទូទៅ ដូចជា ការដោះស្រាយបញ្ហាព្រំដែន គ្រឿងញៀន ឧស្សាហកម្មអាហារ ពាណិជ្ជកម្ម និង ពលករថៃនៅប្រទេស ម៉ាឡេស៊ី ។
គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ធ្លាប់បានលុបចោលដំណើរ ទស្សនកិច្ចជាផ្លូវការមនកាន់ ប្រទេសម៉ាឡេស៊ី ម្តងរួចមកឡើងនៅអំឡុងខែ តុលា ឆ្នាំ ២០១១ កន្លងទៅនេះ ដោយសារតែប្រទេសថៃ ជួបគ្រោះមហន្តរាយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ៕