សេអ៊ូល៖ មន្រ្តីកូរ៉េខាងត្បូង និយាយថា កងទ័ពរបស់ខ្លួន នៅថ្ងៃចន្ទ ទី២០ នេះ នឹងចាប់ផ្តើម ធ្វើសមយុទ្ធយោធាគ្រាប់ពិត នៅជិតព្រំដែនសមុទ្រលឿង ដែលជាកន្លែង មានជម្លោះជាមួយ ប្រទេសកូរ៉េខាងជើង ទោះបីជាមានការគំរាមកំហែងសងសឹក ពីសំណាក់ប្រទេស កូរ៉េខាងជើងយ៉ាងណាក៏ដោយ ។
យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១២ តាមរយៈមន្ត្រីយោធារបស់ កូរ៉េខាងត្បូងបាននិយាយថា ការធ្វើសមយុទ្ធនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយលើកនេះជាលើកទីពីរហើយ នៅក្នុងឆ្នាំនេះ។
សមយុទ្ធនេះដែរ ធ្វើឡើងគឺដើម្បីជុំរុញភាពខ្លាំងក្លា របស់ពួកយើងតែប៉ុណ្ណោះ ដែលសមយុទ្ធនេះរួមមាន កាំភ្លើងបាញ់គ្រាប់បែក, កាំភ្លើងធំ Vulcan, ការបាញ់គ្រាប់ កាំភ្លើងត្បាល់ និង ការប្រើប្រាស់ ឧទ្ធម្ភាគចក្រ វាយប្រហារ Cobra ជាច្រើនគ្រឿងទៀត។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា លំហាត់ យោធានេះ នឹងចាប់ផ្តើមនៅ ម៉ោង ១០ ព្រឹក ដែលនឹងអូសបណ្តាយរយៈពេល មួយម៉ោង ឬក៏ពីរម៉ោងផងដែរ។
គួរបញ្ជាក់ផងដែរថា ការធ្វើសមយុទ្ធនេះដែរ មន្រ្តីកូរ៉េខាងត្បូង ក៏បានជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅប្រទេសកូរ៉េខាងជើងដែរ ពីកាលវិភាគនៃការធ្វើសមយុទ្ធ នេះ តាមរយៈ តំណាងរបស់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ រយៈពេលប៉ុន្មានម៉ោងក្រោយពីការ ជូនដំណឹងនេះ យោធាកូរ៉េខាងជើងក៏បាននិយាយផងដែរថា ខ្លួននឹងសងសឹកទៅវិញ ប្រសិនបើមានគ្រាប់កំាភ្លើងណាមួយ របស់កូរ៉េខាងត្បូងធា្លក់ទៅដី និងក្នុងទឹក ដែលជាដែនដី ទាមទារដោយរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាងនោះ ។
មន្ត្រីរូបនោះបានបន្តទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូង គួរតែមិនទាន់ភ្លេចមេរៀនមួយ នៃការទម្លាក់គ្រាប់បែកនៅកោះ Yeonpyeong កាលពីខែវិច្ឆិកា ឆ្នាំ ២០១០ ដែលបានសម្លាប់ ប្រជាជនកូរ៉េខាងត្បូងអស់ ០៤នាក់នោះទេ ៕