
មន្រ្តីសន្តិសុខជាច្រើនបាននិយាយថា អ្នកទោសញៀនថ្នាំជាសត្រូវនឹងគ្នា បានឈរស្រែកក្អេងក្អាងនៅចំពោះ អ្នកទោសផ្សេងទៀត ដោយកាន់ដុំថ្មនិង អាវុធមុតស្រួចជាច្រើនទៀតនៅក្នុងគុកមួយ នាទីក្រុង ម៉ុនធឺរីយ(Monterrey)។
មកទល់ពេលនេះ មន្រ្តីកំពុងបើកការអង្កេតតើថា ឆ្មាំប្រចាំគុកមួយនេះពិតជាបានសមគំនិតនៅក្នុងការវា យប្រហារដ៏ឃោរឃៅ ដោយមិនបានចាក់សោទ្វារគុក ហើយឲ្យក្រុមសត្រូវទាំងពីរនេះបើកឆាកប្រយុទ្ធគ្នានោះ។
ការវាយប្រហារប្រល័យជីវិតអ្នកទោសអស់មួយចំនួន រវាង ជនអន្ធពាលទាំងនោះគឺ ជារឿងសាមញ្ញមួយទៅហើយ សម្រាប់ការគ្រប់គ្រងប្រព័ន្ធពន្ធនាគារនិង ការឃុបឃិតប្រព្រឹត្តអំពើពុករលួយនៅក្នុងគុកម៉ិចស៊ិ ក។
នាយកគ្រប់គ្រង់ពន្ធនាគារម៉ិចស៊ិកលោក គីល ប៊ឺរតូ ស៊ីស៊ីណាបាននិយាយថា អ្នកទោសស្លាប់ពិតប្រាកដមាន ៤៤នាក់ រីឯអ្នករងរបួសផ្សេងទៀតមិនទាន់ដឹងចំនួនច្បាស់នៅឡើ យទេ។
ជាមួយគ្នានេះដែរ លោក ស៊ីស៊ីណា បាននិយាយថា ឥឡូវនេះកងកម្លាំងសន្តិសុខកំពុងឈរជើងយាមនិងទប់ ស្កាត់ស្ថានការណ៍នៅក្នុងគុកនោះ។
ស្របពេលជាមួយ គ្នានេះដែរ សាច់ញាតិអ្នកទោសជាច្រើននាក់បានមកដល់ខាងក្រៅពន្ធនា គារ ដើម្បីស៊ើបសួរព័ត៌មានពីបងប្អូនដែលត្រូវបានស្លាប់ ឬ រងរបួស។
គួរបញ្ជាក់ថា គុកមួយនេះ បានឃុំឃាំងអ្នកទោសប្រមាណជាង ៣០០០នាក់ហើយនៅអំឡុងខែមករា កន្លងមកក៏ធ្លាប់មានអ្នកទោសប្រមាណជា ៣១នាក់ត្រូវសម្លាប់ក្នុងគុក នៅទីក្រុងអាល់ថាមីរ៉ា(Altamira) រដ្ឋ ថាមួលលីផាស(Tamaulipas) ផងដែរ៕