Friday, 17 February 2012 02:41 | |
ផ្អែកតាមសេដ្ឋកិច្ចបោះជំហានទៅមុខ ជាលំដាប់លំដោយនោះមានអង្គការ អាមេរិកជាច្រើនបានធ្វើការស្ទង់ ប្រជាមតិ ដោយបានគូសបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក អូបាម៉ា ទទួលបានអត្រានៃការគាំទ្រមានការកើនឡើង ហើយបើប្រៀបធៀបទៅនឹងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋគឺលោក អូបាម៉ា មានអ្នកគាំទ្រនាំមុខ ដល់ទៅ ១០ ភាគរយ ។ ![]() ក្រុមហ៊ុន Gallup’s បានធ្វើការស្ទាបស្ទង់មតិកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ការស្ទាបស្ទង់មតិកាលពីខែ សីហា ឆ្នាំ ទៅមិញអត្រាអ្នកគាំទ្រលោក អូបាម៉ា មាន ៣៨ ភាគរយ និង អ្នកមិនគាំទ្រកើនដល់ទៅ ៥៥ ភាគរយ ។ ដូច្នេះសសិតក្នុងតំបន់គ្រោះថ្នាក់ ។ រីឯលទ្ធផលនៃការស្ទាបស្ទង់មតិកាលពីពេលថ្មីៗនេះដែលអត្រាអ្នកគាំទ្រ និង អ្នកមិនគាំទ្រប្រហាក់ប្រហែលគ្នាគឺ ៤៥ ភាគរយដូចគ្នា ។ ចំពោះការស្ទាបស្ទង់មតិរបស់បណ្តាញផ្សព្វផ្សាយ ជព្ថ បានឱ្យដឹងថា អ្នកគាំទ្រលោក អូបាម៉ា កើនដល់ទៅ ៥០ ភាគរយ ។ អ្នកវិភាគនយោបាយជាច្រើននាក់បានកត់សម្គាល់ថា អត្រាអ្នកគាំទ្រ អូបាម៉ា កើនឡើងជាលំដាប់នោះ ក៏ព្រោះតែ នាពេលប៉ុន្មានខែកន្លងទៅនេះសេដ្ឋកិច្ចអាមេរិកមានការរីកលូតលាស់ជាលំដាប់ ។ រីឯតម្លៃភាគហ៊ុនក៏កើនឡើងដែរ និង អត្រាអ្នកអត់ការងារធ្វើក៏ធ្លាក់ចុះមកនៅកម្រិតទាបបំផុតគឺ ៨,៣ ភាគរយចាប់តាំងពី អូបាម៉ា ឡើងកាន់អំណាចមក ៕ |
បើបោះឆ្នោតនៅពេលនេះ អូបាម៉ា សង្ឃឹមឈ្នះ
Posted by
Email:knewdaynews@yahoo.com
Friday, February 17, 2012
( កាសែតកម្ពុជាថ្ងៃថ្មី)
Email:knewdaynews@yahoo.com. Powered by Blogger.