Friday, 17 February 2012 08:13
អ្នកនាំពាក្យរបស់ក្រសួងការពារ ប្រទេសឥណ្ឌា បានអោយដឹងថា នៅក្នុងខែមិនាខាងមុខនេះ ឥណ្ឌានឹង សាកល្បងបាញ់មីស៊ីលប្រភេទ Agni-5 ដែលជាកាំជ្រួចរយះ៥០០០គីឡូម៉ែត្រ។
យោងតាមទីភ្នាក់ងារអាអេហ្វប៉េ របស់បារាំងដែលនិយាយយោងពាក្យ របស់អ្នកនាំពាក្យរូបនោះថាគ្រាប់មីស៊ីល នេះបាញ់ចំគោលដៅល្អណាស់ហើយអាចបំពាក់ក្បាលនុយក្លេអ៊ែរទៀតផង។
កាលពីខែ៣ឆ្នាំមុន ឥណ្ឌាធ្លាប់បានបាញ់សាកល្បងមីស៊ីល Agni-៤ដែលអាចបានចំងាយ៣៥០០គីឡូម៉ែត្រ ប្រកបដោយជោគជ័យរួចមកហើយ។ប្រទេសឥណ្ឌាជាប់នៅក្នុងចំណាត់ថ្នាក់ក្នុងកំពូល១០ប្រទេសដែលចាយ លុយច្រើនទៅលើផ្នែកយោធា។ហើយនៅឆ្នាំ២០១៥ឥណ្ឌានឹងចំណាយលុយ៥០០០០លានដុល្លាសំរាប់វិស័យ យោធា។


   


( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post