ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ2012,

មន្ត្រីប៉ូលិសថៃមួយរូបបាននិយាយថា ក្រុមមួយដែលបានបើកការបំផ្ទុះគ្រាប់បែកក្នុងទីក្រុងបាងក ក ក្នុងសប្តាហ៍នេះ មានគោលបំណងប៉ងកម្ទេចស្ថានទូតអ៊ីស្រាអែល ដោយសារជម្លោះយ៉ាងក្តៅគគុកមួយរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ទាក់ទិននឹងបញ្ហាបំផ្ទុះគ្រាប់បែកជាបន្តប ន្ទាប់ក្នុងបណ្តាប្រទេសខុសៗគ្នា។
ប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ង់ បានចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការវាយប្រហារនៅក្នុងប្រទេសថៃ ឥណ្ឌា និងប្រទេសហ្ស៊កហ្ស៊ី ហើយអ៊ីស្រាអែលបានគូសបង្ហាញពីការវាយប្រហារនៅត្រង់តំ បន់របស់ក្រុមតេរ៉ាន (Tehran) និងតំបន់របស់ប្រជាជនអ៊ឺរ៉ង់ ដោយអះអាងថា អ៊ឺរ៉ង់ជាអ្នកផ្តើមការវាយប្រហារមកលើខ្លួនមុន។ លោកអធិការព្រាវប៉ាន ដាម៉ាពង្សបាននិយាយកាលពីថ្ងៃពុធ នៅក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ CNN ប៉ុស្តិ៍លេខ៣ថា “ខ្ញុំអាចនិយាយប្រាប់អ្នកថា គោលដៅរបស់ក្រុមទាំងនេះ គឺមានគោលបំណងពិសេសទៅលើស្ថានទូតអ៊ីស្រាអែល។ ការអធិប្បាយរបស់លោកអធិការបានកើតឡើងក្រោយពីម ន្ត្រីសន្តិសុខថៃជាន់ខ្ពស់មួយរូបបានចង្អុលបង្ហាញពីកា រស្ទាបស្ទង់ទាក់ទិននឹងឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកក្នុង ទីក្រុងបាងកក ហើយការវាយប្រហារនេះក៏បានប៉ុនប៉ងទៅលើមន្ត្រីអ៊ីស្រា អែលនៅក្នុងប្រទេសឥណ្ឌា និងប្រទេសហ្ស៊កហ្ស៊ីផងដែរ។
អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា បុរស២នាក់ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងហេ តុការណ៍បំផ្ទុះក្នុងទីក្រុងបាងកក ត្រូវបានចាប់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យមន្ត្រីប៉ូលិសម្នាក់ ឈ្មោះភីយ៉ា អ៊ុតថាយ៉ូ (Piya- Uthayo) បាននិយាយថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យទី៣ម្នាក់ទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ហើយមន្ត្រីប៉ូលិសថៃនឹងផ្ញើដីកាចាប់ខ្លួន ដើម្បីបញ្ជូនលោកទៅកាន់មាតុភូមិវិញ។ ស្របពេលជាមួយគ្នានេះ មន្ត្រីប៉ូលិសថៃបានចេញដីកាចាប់ខ្លួនស្រ្តីម្នាក់ដែលគេ ជឿពាក់ពន្ធនឹងការធ្វើនិរទេសចេញពីទឹកដីថៃ។ កាលពីថ្ងៃច័ន្ទ ឧបករណ៍បំផ្ទុះមួយត្រូវបានគេបំពាក់នៅជាប់នឹងរថយ ន្តរបស់ស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុងញូដេលី ដែលបណ្តាលឲ្យមនុស្ស៤នាក់ទទួលរងរបួស ហើយឧបករណ៍មួយផ្សេងទៀត ត្រូវបានគេរកឃើញនៅក្នុងរថយន្តរបស់ស្ថានទូតមួយ ដែរក្នុងទីក្រុងឆីលីស៊ី ប៉ុន្តែមានសុវត្ថិភាពទេ។ ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ឺរ៉ង់ បានបដិសេធចំពោះហេតុការណ៍បំផ្ទុះទាំងអស់នេះ ដែលកំពុងត្រូវបានសមត្ថកិច្ចធ្វើការស៊ើបអង្កេត៕