Monday, 27 February 2012 08:46
កាលពីពេលថ្មីៗនេះកំលោះជនជាតិ អង់គ្លេសឈ្មោះ ហ្គ្រិក ប៊ីនសុន អាយុ ១៨ ឆ្នាំ បានជួបគ្រោះថ្នាក់ក្នុងការលោតឆត្រ យោងមិនគ្រលាស់ក្នុងកម្ពស់ ១០០០ ម៉ែត្រ និង មានល្បឿននៅលើអាកាសក្នុងមួយម៉ោងជាង ៨០ គីឡូម៉ែត្រ ហើយធ្លាក់ដល់ដីតែមិនស្លាប់ ។

      តាមប្រភពព័ត៌មាន ដេល្លី ម៉េល របស់អង់គ្លេសបានឱ្យដឹងថា ប៊ីនសុន ជានិស្សិតផ្នែកគីមីនៃសាកលវិទ្យាល័យ មែនឆេស្ទឺរនៃប្រទេសស្កុដឡែន ហើយក៏ជាកីឡាករលោកឆត្រយោងដ៏ចំណានមួយរូបដែរ ។ ចំពោះឧបទ្ទវហេតុកើត មានឡើងនាថ្ងៃនោះគឺខ្លួនគេលោតឆត្រយោងជាលើកទី ៤ ហើយ ។
      កាលណោះ ប៊ីនសុន បានទៅកាន់វាលយន្តហោះ Strahallan និង ឡើងជិះលើយន្តហោះ Cessna 206 និង ហោះហើរក្នុងកម្ពស់ ១០៦៦ ម៉ែត្រ ហើយក៏លោតឆត្រយោងទម្លាក់ខ្លួន ប៉ុន្តែដោយមានការខុសឆ្គងបច្ចេកទេសក្នុងការបើកគ្រលាស់ឆត្រយោងដោយខ្សែឆត្រយោងបានរុំភ្លៅស្តាំជាប់រមូលណប ទើបឆត្រយោងមិនអាចគ្រលាស់បានហើយសូម្បីតែឆត្រយោងត្រៀមមួយទៀតក៏ប្រើការលែងកើតដែរ ។
      ក្រោយពីធ្លាក់ដល់ដី ប៊ីនសុន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយក្រោយពេលលោកគ្រូ ពេទ្យពិនិត្យរួចទើបដឹងថា តួខ្លួនទាំងមូលមានស្នាមបាក់ឆ្អឹង ៧ កន្លែង និង ស្នាមប្រេះឆ្អឹង ២ កន្លែង ។ មានរបួសនៅត្រង់ចង្កា តែពុំធ្ងន់ធ្ងរឡើយ ហើយ ២ ថ្ងៃក្រោយមកក៏បានចេញពីមន្ទីរពេទ្យទៅដេកព្យាបាលស្នាមរបួសបាក់ឆ្អឹងនៅផ្ទះ ៕
     
     
Comments ()
 
ភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី ចាប់បានជនសង្ស័យគ្រោងលួចធ្វើឃាត លោក ពូទីន Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 27 February 2012 07:53
តាមប្រភពព័ត៌មានបរទេសបានឱ្យដឹងថា តាមការផ្សព្វផ្សាយនៅក្នុងប៉ុស្តិ៍ ទូរទស្សន៍ រុស្ស៊ីបានឱ្យដឹងថា ក្រុមភ្នាក់ងារ ស៊ើបការណ៍សំងាត់រុស្ស៊ីកាលពី ពេលថ្មីនេះបានចាប់ជនសង្ស័យ ២ នាក់ដែលមានគម្រោងលួចធ្វើឃាត លោក ពូទីន ក្រោយថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃទី ៤ ខែមីនា ខាងមុខនេះ ។


      ជនសង្ស័យទាំងពីររូបនេះបានសារភាពប្រាប់ថា ពួកគេបានទទួលបញ្ជាពីលោក ដូគូ អ៊ុយម៉ារ៉ូវ ។ មេដឹកនាំក្រុមឧទ្ទាមឆេឆិនដោយពួកគេបានបញ្ជាក់ថា បានត្រៀមរៀបចំគម្រោងនៅកំពង់ផែមួយនៅអ៊ុយក្រែន ហើយនឹងធ្វើសកម្មភាពលួចធ្វើឃាតលោក ពូទីន នៅទីក្រុងម៉ូស្គូ ។

      តាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យទាំងអស់មានគ្នា ៣ នាក់ ដែលឆ្លងតាមរយៈអ្នកតំណាងរបស់ដូគូ អ៊ុយម៉ារ៉ូវ បានធ្វើដំណើរពីប្រទេសអារ៉ាប់រួមឆ្លងកាត់តាមប្រទេសទួរគីបានមកដល់អ៊ុយក្រែន ប៉ុន្តែក្នុងចំនោម ៣ នាក់ មានម្នាក់បានស្លាប់ដោយការផ្ទុះគ្រាប់បែកកាលពីខែមករា ។

      ដូគូ អ៊ុយម៉ារ៉ូវ ជាមេឧទ្ទាម ឆេឆិន មួយរូបកាន់សាសនាម៉ូស្លីម ។ ធ្លាប់បង្កឱ្យមានការផ្ទុះគ្រាប់បែកបែបភេវរកម្ម ជាច្រើនលើក ។ ក្នុងនោះរួមមានការផ្ទុះគ្រាប់បែកលើផ្លូវរថភ្លើងក្រោមដីនាទីក្រុងម៉ូស្គូ កាលពីខែមីនា ឆ្នាំ ២០១០ ដែលបង្កឱ្យមានមនុស្សស្លាប់ ៤០ នាក់ និង រងរបួសរាប់រយនាក់ទៀតផង ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post