ដោយ​ ៖ សាធី
ថ្ងៃទី 22-02-2012 ម៉ោង 14:28:48 ​អ៊ី​រ៉​ង់​ នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ផលិត​ដោយ​ខ្លួនឯង​ប្រភេទ​ Fajr​ ឡើង​ទៅ​តារា​ វិ​ថី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ចំ​ពេល​ដែល​កំពុង​តែ​មាន​ភាព​តានតឹង​យ៉ាង​ ខ្លាំង​រវាង​អ៊ី​រ៉​ង់​នឹង​លោក​ខាងលិច​ ។​
​ប្រធាន​ក្រុម​ស្រាវជ្រាវ​ពី​អវកាស​ អ៊ី​រ៉​ង់​ លោក​ Hamid​ Fezeli​ បានឱ្យ​ដឹង​ថា​ ការ​ផលិត​ផ្កាយ​រណប​ប្រភេទ​ Fajr​ ជិត​រួចរាល់​ហើយ​ផ្កាយ​រណប​នោះ​បំពាក់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​ និង​ប្រព័ន្ធ​វាយតម្លៃ​សម្រាប់​តាមដាន​សកម្មភាព​នានា​ ។​
​គម្រោង​ពេល​ដំបូង​ផ្កាយ​រណប​នោះ​នឹង​ ត្រូវ​បាញ់​បង្ហោះ​ឡើង​នៅ​ក្នុង​ខែកុម្ភៈ​ នា​ឱកាស​ខួប​គម្រប់​៣៣​ឆ្នាំ​ថ្ងៃ​បដិវត្ដន៍​អ៊ិ​ស្លា​ម​អ៊ី​រ៉​ង់​ ។​ ប៉ុន្ដែ​គម្រោង​ត្រូវ​បាន​ ពន្យារពេល​ដោយ​អ៊ី​រ៉​ង់​ចាំបាច់​ត្រូវ​តែ​វាយតម្លៃ​ត្រួតពិនិត្យ​ទៅ​លើ​ បច្ចេកវិទ្យា​មួយ​ចំនួន​ ។​
​ប្រធានាធិបតី​អ៊ី​រ៉​ង់​ម៉ា​ម៉ូត​ អា​ម៉ា​ឌី​ន​ណេ​ចាត​ ប្រកាស​ថា​ ប្រទេស​របស់​លោក​ទើបតែ​ទទួល​បាន​ជោគជ័យ​ក្នុង​បច្ចេកវិទ្យា​ផលិត​ផ្កាយ​រណប​ ហើយនឹង​បញ្ជូន​ ទៅ​កាន់​តារាវិថី​ផែនដី​ដែល​មាន​ចម្ងាយ​៣៥​ពាន់​គីឡូម៉ែត្រ​ ។​
​សារព័ត៌មាន​ AFP​ បាន​ផ្សព្វផ្សាយ​ថា​ កម្មវិធី​បរមាណូ​របស់​អ៊ី​រ៉​ង់​បង្ក​ឱ្យ​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​ដល់​លោក​ខាងលិច​ដែល​តែងតែ​ចាត់​ទុក​ថា​ កម្មវិធី​អវកាស​របស់​អ៊ី​រ៉​ង់​ប្រើប្រាស់​សម្រាប់​ការ​បាញ់​បង្ហោះ​ កាំជ្រួច​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post