ដោយ៖ ខ្មែរស្ថាបនា ថ្ងៃសុក្រ ទី10 ខែកុម្ភៈ ឆ្នាំ2012 ម៉ោង 08:24
នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បាននិយាយពីថ្ងៃទី៩ កុម្ភៈ ម្សិលមិញថា ពុំមានលទ្ធភាពកើតឡើងការធ្វើរដ្ឋប្រហារទេ ខណៈពេលដែលលោក ចាទូផន ព្រំផាន មេដឹកនាំរបស់ UDD (អាវក្រហម) វាយតម្លៃថា មានលទ្ធភាពច្រើននឹងកើតឡើងការ
ធ្វើរដ្ឋប្រហារនៅខែមេសា ខាងមុខនេះ។

ក្រុមអាវក្រហមបាននាំគ្នាឈរត្រៀបត្រា នៅឯផ្លូវចូលសភា ក្រុងបាងកក កាលពីថ្ងៃទី៩ កុម្ភៈ ២០១២
នាយករដ្ឋមន្រ្តី យីងឡាក់ បានលើកឡើងថា ការវិភាគរបស់លោក ចាទូផន គ្រាន់តែធ្វើឲ្យពលរដ្ឋមានការនឿយណាយ ។ តាមលោកជំទាវ នោះបណ្តាមេដឹកនាំកងកម្លាំងប្រដាប់អាវុធ បានអះអាងជាបន្តបន្ទាប់ថា នឹងគ្មានរដ្ឋប្រហារ ហេតុនេះ ពលរដ្ឋមិន
ចំាបាច់ព្រួយបារម្ភ ព្រោះប្រាកដថា រឿងនេះ នឹងមិនកើតឡើងទេ។ នាយករដ្ឋមន្រ្តីថៃ ពោលបន្ថែមថា មនុស្សទាំងអស់មានសិទ្ធិ
ក្នុងការសំដែងមតិ តែត្រូវមានដែនកំណត់។ ព្រមជាមួយគ្នានោះដែរ រដ្ឋមន្រ្តីការពារជាតិ Sukumpol Suwanatat ក៏បានលើក
ឡើងថា លោក ចាទូផន គួរស្ងៀមស្ងាត់ មិនលើកឡើងបញ្ហានេះទៀត។ បើតាមលោក Sukumpol វានឹងគ្មានរដ្ឋប្រហារ
អាស្រ័យដោយគ្មានអ្នកណាចង់ធ្វើបែបនេះ។
មុននោះ មេចលនាអាវក្រហម ចាទូផន ព្រំផាន និយាយថាៈ លោកទទួលបានព័ត៌មានពីលទ្ធភាពធ្វើរដ្ឋប្រហារ ពីសំណាក់
មេយោធាម្នាក់ ដែលចូលរួមក្នុងយុទ្ធនាការបង្រ្កាបបាតុករ “អាវក្រហម” កាលពីខែមេសា ២០១០ ហើយព័ត៌មាននេះទៀត
សោត ស្របជាមួយរបាយការណ៍ផ្សេងទៀត ពីចារកម្មអាមេរិក។ លោកឲ្យដឹងថា UDD នឹងធ្វើគ្រប់យ៉ាង ដើម្បីរារាំងរដ្ឋ
ប្រហារ និងមានផែនការរៀបចំជំនួបនៅថ្ងៃទី២៥ កុម្ភៈ ខាងមុខនេះ នាតំបន់ ខាវយ៉ាយ ក្នុងខេត្ត ណាខន រ៉ាចាស៊ីម៉ា ហើយ
លោកសង្ឃឹមថា នឹងមានមនុស្សចូលរួមតិចបំផុត ៥០០.០០០នាក់ ដើម្បីស្តាប់ការនិយាយតាមវីដេអូផ្ទាល់ របស់អតីត
នាយករដ្ឋមន្រ្តី ថាក់ស៊ីន ។
ក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀត នៅថ្ងៃទី៩ ធ្នូ នេះ គណៈបក្សភឿថៃ ដែលកាន់អំណាចបានលើកឡើងនូវផែនការស្នើ
វិសោតនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានរៀបចំក្រោយរដ្ឋប្រហារទម្លាក់លោក ថាក់ស៊ីន កាលពីឆ្នាំ២០០៦ ហើយក្នុងនោះ មាន
មាត្រាមួយ ដែលអនុញ្ញាតិឲ្យរំសាយគណបក្សគាំទ្រ២ របស់លោកថាក់ស៊ីន។ តាមគណបក្សនេះ ធម្មនុញ្ញនេះ វា “មិនប្រជា-
ធិបតេយ្យ”៕