នាយកមជ្ឈមណ្ឌលស្រាជ្រាវ Virus និងបច្ចេកវិទ្យាជីវសាស្រ្ត Vektor របស់រុស្ស៊ីលោក Alexander Sergeyev នៅថ្ងៃទី៦
កុម្ភៈ កន្លងមក បានប្រកាសឲ្យដឹងថាៈ Vektor បានសំរេចជោគជ័យក្នុងការសាកល្បងវ៉ាក់សាំងវីរុស HIV លើមនុស្សទទួល
បានជោគជ័យ។

តាមលោក Sergeyev វ៉ាក់សាំងទាំងនេះ មានសារធាតុអង្គបដិបក្ខខ្លាំង និង មានប្រតិកម្មចល័ត។
Vektor ឲ្យដឹងថា គេបានអភិវឌ្ឍន៍ប្រភេទវ៉ាក់សាំងខ្លាំង និងទំនើបបំផុតលើពិភពលោក។ គិតត្រឹមថ្ងៃទី១ វិច្ឆិកា ២០១១ រុស្ស៊ី
មានករណីឆ្លងវីរុស HIV ចំនួន ៦៣៦.៩៧៩ នាក់ នៅឆ្នាំ១៩៨៧ ហើយតួលេខនេះ បានកើនឡើងទ្វេដងពីឆ្នាំ ២០០៦ មក។ អ្នក
ឆ្លង HIV ១០៤.២៥៧ នាក់ បានស្លាប់។
តាមរបាយការណ៍របស់ WHO នៅឆ្នាំ២០១១ ឲ្យដឹងថា មានអ្នកឆ្លងវីរុស HIV ប្រមាណ ៣៣,៣ លាននាក់ លើពិភពលោក
ទាំងមូល ក្នុងឆ្នាំ២០០៩ ហើយបច្ចុប្បន្នកំពុងមានកំណើនកើនឡើង៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post