
ដោយ៖ ខ្មែរស្ថាបនា ថ្ងៃសៅរ៍ ទី04 ខែកុម្ភៈ ឆ្នាំ2012 ម៉ោង 09:44
កាលពីម្សិលមិញ អ៊ីរ៉ង់បានបាញ់កាំជ្រូចផ្កាយរណបស៊ើបការណ៍ជាហេតុធ្វើឲ្យបច្ចឹមប្រទេសមានការព្រួយបារម្ភ។ផ្កាយរណបស៊ើបការណ៍របស់អ៊ីរ៉ង់ Navid ត្រូវបានដាក់បង្ហោះជុំវិញផែនដី
ផ្កាយរណប Navid ត្រូវបាញ់បង្ហោះទទួលបានជោគជ័យ។ វាត្រូវបានដាក់ឲ្យស្ថិតនៅតារាវិថីមានកំពស់ប្រមាណ ២៥០ ទៅ ២៧០ គីឡូម៉ែត្រ ប្រៀបទៅនឹងសមុទ្រ។
ផ្កាយរណបដែលមានទម្ងន់ ៥០ គីឡូក្រាមនេះ នឹងស្ថិតនៅលើតារាវិថី ១៨ខែ ដើម្បីអនុវត្តបេសកកម្មថតរូបបញ្ជូនមកផែនដី។
Navid ហោះហើរ១ជុំផែនដី ក្នុងរយៈពេល ៩០នាទី។ គេបានដាក់បង្ហាញផ្កាយនេះ កាលពី២ឆ្នាំមុន ដើម្បីបញ្ជូនវាទៅកាន់តារា
វិថី ត្រូវបានគេរង់ចាំយូរមកហើយ។
ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជារផ្ទាល់ការបង្ហោះផ្កាយរណបនេះ ហើយលោកថ្លែងថាៈ នេះជាការចាប់ផ្តើមនៃការងារយូរអង្វែង
មួយ ពោរពេញដោយក្តីសង្ឃឹមអំពីចំណងមិត្តភាព សំរាប់មនុស្សលោកទាំងមូល។
នេះជាលើកទី៣ហើយ ដែលផ្កាយរណបមួយ ត្រូវបានផលិតក្នុងប្រទេសអ៊ីរ៉ង់ ហើយក៏ត្រូបានបាញ់បង្ហោះទៅកាន់តារាវិថី
ដោយកាំជ្រួច Safir ដែលផលិតដោយខ្លួនឯងដែរ។ មុននេះ នៅខែ កុម្ភៈ ២០០៩ និងខែ កក្កដា ២០១១ អ៊ីរ៉ង់បានបាញ់បង្ហោះ
ផ្កាយរណប ២ មកហើយ។
កម្មវិធីអាវកាសរបស់អ៊ីរ៉ង់ធ្វើឲ្យបច្ចឹមប្រទេសមានការចាប់អារម្មណ៍ ដោយហេតុថា ប្រទេសនេះ អាចប្រើប្រាស់សកម្មភាពនេះ
ដើម្បីអភិវឌ្ឍកាំជ្រួចអន្តរទ្វីប បំពាក់ទៅដោយក្បាលគ្រាប់នុយក្លេអ៊ែរ។
គួរកត់សម្គាល់ថា ថ្មីៗនេះ បញ្ហាដែលអ៊ីស្រាអែលអាចវាយលុកយោធា សំដៅមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានសាធារណៈ
មតិផ្តោតអារម្មណ៍៕