ដោយ៖ ខ្មែរស្ថាបនា ថ្ងៃសៅរ៍ ទី04 ខែកុម្ភៈ ឆ្នាំ2012 ម៉ោង 16:06
មហាសេដ្ឋីរុស្ស៊ី Mikhail Prokhorov សន្យាថា នឹងចំណាយជិតអស់ទ្រព្យសម្បត្តិដែលខ្លួនមានប្រមាណ ១៨ពាន់លានដុល្លារដើម្បីធ្វើសប្បុរសធម៌ ប្រសិនបើលោកឈ្នះក្នុងការបោះឆ្នោត។

មហាសេដ្ឋីរុស្ស៊ី Mikhail Prokhorov ជួបជាមួយអ្នកគាំទ្រនៅឯ Novosibirsk
នៅស្ថានីយ៍ទូរទស្សន៍ កាលពីថ្ងៃទី២ កុម្ភៈ មហាសេដ្ឋីលោហៈធាតុ បានប្រកាសត្រង់ៗថាៈ ខ្ញុំនឹងលក់អ្វីៗទាំងអស់ ទ្រព្យសម្បត្តិ ទាំងអស់របស់ខ្ញុំ ក្រោយពេលក្លាយជាប្រធានាធិបតី ហើយយកលុយទាំងនេះ ទៅធ្វើការងារសប្បរសធម៌ ហើយរក្សាទុកតែប្រ
មាណ ១ពាន់លានដុល្លារ សំរាប់ជីវិតឯកជន។

Vladamir Putin
ប៉ុន្តែទោះយ៉ាងនេះក្តី មហាសេដ្ឋីវ័យ ៤៦ឆ្នាំ រូបនេះ មិនងាយនឹងផ្តួលលោក Putin បានទេ គ្រាដែលតួលេខគាំទ្ររបស់លោកស្តិតនៅកំរិតតែ ១ខ្ទង់ប៉ុណ្ណោះ ខណៈពេលដែលលោក Putin បច្ចុប្បន្នមានសម្លេងគាំទ្រដល់ទៅ ៥២%៕