ថ្ងៃទី 03-02-2012 ម៉ោង 17:22:03 ​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ី​ស្រា​អែ​ល​ លោក​អ៊ី​ហឺត​ បា​រ៉ា​ក់​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ ខាង​លិចទៅ​លើ​អ៊ី​រ៉​ង់​គ្មាន​ប្រសិទ្ធភាព​ទេ​ នោះ​ អ៊ី​រ៉​ង់​នឹង​រង​ការ​វាយប្រហារ​ដោយ​ កម្លាំងយោធា​ ។​
​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ នៅ​ អ៊ី​ស្រា​អែ​ល​ លោក​អ៊ី​ហឺត​ បា​រ៉ា​ក់​ បញ្ជាក់​ ថា​ “​សហគមន៍​អន្ដរជាតិ​ ចាំបាច់​ត្រូវ​តែ​ រារាំង​ អ៊ី​រ៉​ង់​ក្លាយទៅជា​ប្រទេស​បរមាណូ​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​”​។​ លោក​បន្ដ​ ទៀត​ថា​ ក្នុង​ករណី​ដែល​ច្បាប់​ដាក់​ទណ្ឌ​ កម្ម​គ្មាន​ប្រសិទ្ធភាព​ នឹង​មិន​អាច​រារាំង​ កម្មវិធី​បរមាណូ​របស់​អ៊ី​រ៉​ង់​នោះ​ គឺ​ដល់​ ពេល​ដែល​ត្រូវ​ប្រើប្រាស់​កម្លាំង​ដើម្បី​ រារាំង​ ។​
​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ី​ ស្រា​អែ​ល​ បញ្ជាក់​បែប​នេះ​ ក្រោយ​ពេល​ប្រធាន​ ក្រុម​ចារកម្ម​អ៊ី​ស្រា​អែ​ល​ទៅ​កាន់​អា​មេ​រិ​ក​ ដោយ​ស្ងាត់ៗ​ ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​ បរមាណូ​របស់​អ៊ី​រ៉​ង់​ ។​ ក្នុង​ពេល​ជាមួយ​ គ្នា​នោះ​ ប្រធានាធិបតី​អ៊ី​ស្រា​អែ​ល​ លោក​ ស៊ី​ម៉ុ​ន​ ប៉ា​រ៉េ​ស​ បាន​ព្រមាន​ថា​ រ​ដ្ឋា​ភិ​ បាល​ទីក្រុង​តេ​អេ​រ៉​ង់​ មិន​អនុញ្ញាត​ឱ្យ​មាន​ គ្រាប់បែកបរមាណូ​នោះ​ឡើយ​ ។​
​ចំពោះ​អា​មេ​រិ​ក​វិញ​ ដែល​ជា​សម្ព័ន្ធ​ មិត្ដ​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ី​ស្រា​អែ​ល​បាន​ បញ្ជាក់​ថា​ ប្រទេស​អ៊ី​ស្រា​អែ​លអាច​នឹង​ បើក​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​បរមា​ ណូ​របស់​អ៊ី​រ៉​ង់​ ក្នុង​អំឡុង​ខែមេសា​ និង​ខែ​ សីហា​ខាង​មុខ​ ។​
​សារព័ត៌មាន​វ៉ា​ស៊ី​ន​តោន​ប៉ុស្ដិ៍​ បាន​ ដកស្រង់​សម្ដី​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ អា​មេ​រិ​ក​ លោក​ឡេ​អុ​ន​ ប៉ា​ណេ​ស្ដា​ បញ្ជាក់​ ថា​ អ៊ី​ស្រា​អែ​ល​មានការ​យកចិត្ដទុកដាក់​ យ៉ាង​ខ្លាំង​ ហើយ​អាច​វាយប្រហារ​ទៅ​លើ​ ប្រទេស​អ៊ិ​ស្លា​ម​នៅ​រដូវរំហើយ​ខាង​មុខ​ មុន​ពេល​អ៊ី​រ៉​ង់​ផលិត​បាន​គ្រាប់បែក​បរ​ មា​ណូ​។​ ប៉ុន្ដែ​សេត​វិមាន​មិន​ទាន់​សម្រេច​ ប្រតិកម្ម​បែប​ណា​នោះ​ឡើយ​ ប្រសិនបើ​ អ៊ី​ស្រា​អែ​លបើក​ការ​វាយប្រហារ​អ៊ី​រ៉​ង់​ ។​
​អា​មេ​រិ​ក​និង​អ៊ី​ស្រា​អែ​ល​ដែល​ជា ​សម្ព័ន្ធ​ មិត្ដ​ជិត​ស្និទ្ធ​បំផុត​ រួម​ទាំង​សហគមន៍​ អឺរ៉ុប​បាន​ចោទប្រកាន់​អ៊ី​រ៉​ង់​ថា​ កំពុង​ផលិត​ គ្រាប់​បែប​បរមាណូ​ ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ ទាំងនោះ​ ដាក់​សម្ពាធ​លើ​អង្គការ​សហ​ ប្រជាជាតិ​ ឱ្យ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ លើ​អ៊ី​រ៉​ង់​ ។​ ប៉ុន្ដែ​រដ្ឋាភិបាល​អ៊ិ​រ៉​ង់​បាន​ ច្រានចោល​រាល់​ការ​ចោទប្រកាន់​ ដោយ​ អះអាង​ថា​ កម្មវិធី​បរមាណូ​របស់​ខ្លួន​ក្នុង​ គោលដៅ​សន្ដិភាព​តែ​ប៉ុណ្ណោះ​ ។​
​កន្លង​មក​មន្ដ្រី​យោធា​ជាន់ខ្ពស់​អ៊ី ​រ៉​ង់​ បាន​ព្រមាន​ថា​ នឹង​តបត​វិញ​ឱ្យ​បាន​ស័ក្ដិ​ សម​បំផុត​ ប្រសិនបើ​លោក​ខាងលិច​ បញ្ឆេះ​ភ្លើងសង្គ្រាម​ជាមួយ​អ៊ី​រ៉​ង់​នោះ​ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post