ម្សិលមិញនេះ (១ កុម្ភៈ) នៅទីក្រុង Port Said ភាគខាងជើងអេហ្ស៊ីព ការប្រកួតបាល់ទាត់មួយ បានក្លាយជាអំពើហឹង្សាបង្ហូរ
ឈាមពុំធ្លាប់មាន គ្រាដែលអ្នកគាំទ្ររបស់ភាគីទាំងសងខាង បានឈ្លោះប្រកែក និងប្រយុទ្ធគ្នា ធ្វើឲ្យមនុស្សតិចបំផុត ៧៤នាក់
បានស្លាប់ ហើយរាប់រយនាក់ទៀត រងរបួស។

នេះជាសោកនាកម្ម ពុំធ្លាប់កើតមាននៅប្រទេសនេះ។
ប្រភពព័ត៌មានអេហ្ស៊ីព អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ al-Masry បានសំរុកចូលក្នុងទីលានប្រកួត ក្រោយពីទទួលបានជ័យជំនះដ៏កម្រ
ទៅលើក្រុម al-Ahly ដែលជាក្រុមឈរលំដាប់ដំបូងតារាង។
ពួកគេបានគ្រវែងដំថ្ម ដាវ និង សំបកដប ទៅលើកីឡាករ និងអ្នកគាំទ្រភាគីម្ខាងទៀត។ អ្នកខ្លះមានទាំងកាំបិតទៀតផង។

Click to download in FLV format (29.92MB)
មន្រ្តីសមត្ថកិច្ចអេហ្ស៊ីព បានឲ្យដឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងថែមទៀត។ ខ្សែអាត់ទូរទស្សន៍នៅកន្លែងកើតហេតុ បាន
បង្ហាញឲ្យឃើញពួកអ្នកគាំទ្រ សំរុកចូលទីលានប្រកួត ហើយដេញតាមកីឡាករក្រុម al-Ahly ដែលជាភ្ញៀវ។
គេក៏បានឃើញអគ្គីភ័យឆាបឆេះមួយដែរ នៅលើទីលានប្រកួត៕






















( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post