ដោយ​ ៖ សាធី
ថ្ងៃទី 04-02-2012 ម៉ោង 13:10:47 ​សារព័ត៌មាន ​ស៊ិ​ន​ហួ​ បាន​ផ្សព្វផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​១១​នាក់​ស្លាប់​ ៦​នាក់​រង​របួស​ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ទៀត​ក្នុង​គ្រោះថ្នាក់​ផ្ទុះ​អណ្ដូងរ៉ែ​ ធ្យូងថ្ម​កាលពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ។​
​មន្ដ្រី​ទទួលខុសត្រូវ​ពី​សុវត្ថិភាព​ កម្មករ​ខេត្ដ​ស៊ី​ឈាន់​ បានឱ្យ​ដឹង​ថា​ គ្រោះថ្នាក់​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​២០​នាទី​ ។​ បណ្ដា​កម្មករ​ដែល​រង​របួស​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្បែរៗ​នោះ​ ហើយ​សកម្មភាព​ជួយ​សង្គ្រោះ​នៅ​តែ​ ​បន្ដ​ទៀត​ ។​ មក​ទល់​ពេល​នេះ​មូលហេតុ​នៃ​ការ​ផ្ទុះ​កំពុង​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​ ប៉ុន្ដែ​តាម​ការ​អះអាង​ជាដំបូង​បានឱ្យ​ដឹង​ថា​ បណ្ដាល​មក​ពី​ផ្ទុះ​ឧស្ម័ន​ហ្គា​ស​ ៕

Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post