ថ្ងៃទី 02-02-2012 ម៉ោង 13:50:05 ​សារព័ត៌មាន ​ AFP​ បាន​ផ្សព្វផ្សាយ​ថា​ អង្គការ​ថាមពលបរមាណូ​អន្ដរជាតិ​ IAEA​ កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​ បាន​ប្រកាស​ឱ្យ​ ដឹង​ថា​ នឹង​បើក​កិច្ច​ពិភាក្សា​ស្ដី​អំពី​បរមា​ ណូ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តេ​អេ​រ៉​ង់​ នៅ​ ក្នុង​ខែកុម្ភៈ​នេះ​ ។​
​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ IAEA​ បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​នឹង​ត្រូវ​ ធ្វើ​ឡើង​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​ចាប់ពី​ថ្ងៃ​ទី​ ២១-២២​ ខែកុម្ភៈ​ ។​
​ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត​ ក្រោយ​ពេល​ចាក​ចេញពី​ទីក្រុង​តេ​អេ​រ៉​ង់​ ប្រធាន​គណៈប្រតិភូ​ស៊ើបអង្កេត​របស់​ IAEA​ លោក​Herman Nackaerts បាន​ បញ្ជាក់​ថា​ “​នៅ​មានការ​ងារ​ជា​ច្រើន​នៅ​ ខាង​មុខ​ដែល​ត្រូវធ្វើ​ ហើយ​យើង​មាន​ គម្រោង​បំពេញ​ទស្សន​ម​កិច្ច​មួយ​ផ្សេង​ ទៀត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​”​ ។​

​កាលពី​ថ្ងៃ​ទី​១​ កុម្ភៈ​ គណៈប្រតិភូ​ អង្កេត​ ការណ៍​របស់​ IAEA​ បាន​វិល​ ត្រឡប់​មក​កាន់​ទីក្រុង​ Vienna​ វិញ​ ក្រោយ​ ពេល​បំពេញ​ទស្សនកិច្ច​អ៊ី​រ៉​ង់​៣​ថ្ងៃ​ ដើម្បី​ បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​កម្មវិធី​បរមាណូ​ ដែល​មាន​ភាព​ស្មុ​គ្រ​ស្មាញ​នៅ​ក្នុង​ប្រទេស​ នេះ​ ។​
​ពាក់ព័ន្ធ​នឹង​ បញ្ហា​នោះ​ដែរ​ មន្ដ្រី​ជាន់​ ខ្ពស់​របស់​រដ្ឋាភិបាល​អ៊ី​រ៉​ង់​បាន​ព្រមាន​ថា​ នឹង​ឈប់​សហការ​ជាមួយ​ IAEA​ ប្រ​សិន​ បើ​អង្គការ​នេះ​នៅ​តែ​ចេញ​របាយការណ៍​ ប្រាសចាក​ពី​ការ​ពិត​នោះ​ ។​

​មន្ដ្រី​សន្ដិសុខ​អ៊ី​រ៉​ង់​មានការ​ ប្រុង​ប្រយ័ត្ន​ ចំពោះ​ក្រុម​សង្កេតការណ៍​របស់​ IAEA​ ចៀសវាង​ក្រុម​នេះ​ ប្រមូល​ព័ត៌មាន​ ប្រាសចាក​ពី​ការ​ពិត​ស្ដី​ពី​កម្មវិធី​បរមាណូ​។​ ប្រសិនបើ​អង្គការ​នោះ​ ប្រកាស​ព័ត៌មាន​ មិន​ពិត​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្ដរជាតិ​ យល់​ច្រឡំ​ដល់​ប្រទេស​នេះ​ ។​
​ កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ ខែមករា​ គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ IAEA​ បាន​ ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់​ ដើម្បី​ត្រួតពិនិត្យ​ ទៅ​លើ​កម្មវិធី​បរមាណូ​ ដែល​មាន​វិវាទ​ ចៀសវាង​កុំឱ្យ​មានការ​ភ័ន្ដ​ច្រឡំ​ ចេញ​ របាយការណ៍​ខុស​ពី​ការ​ពិត​ដូច​ពេល​កន្លង​មក​ ៕

Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post