តាមកាសែត Daily Chilli ដែលចុះផ្សាយរូបភាពត្រូវបាននិស្សិត១រូប ថតបានដោយចៃដន្យ នៅមជ្ឈមណ្ឌលសុខាភិបាល
Chi Mei ក្នុងតៃវ៉ាន់។ ៣ថ្ងៃ បន្ទាប់ពីរូបភាពនេះ ត្រូវបានបង្ហោះលើបណ្តាញអ៊ីនធើណែត ជាមួយនឹងសំនួរ “បុរសនេះ ជាអ្នក
ណា?” នាំឲ្យមានការពុះកញ្ជ្រោលក្នុងប្រព័ន្ធ។

លោក Ding Zhu Ji អង្គុយបីម្តាយនៅកន្លែងរង់ចាំក្នុងមន្ទីរពេទ្យ រូបភាពៈ Daily Chilli
នោះគឺលោក Ding Zhu Ji អាយុ ៦២ឆ្នាំ ធ្លាប់ធ្វើការនៅការិយាល័យស៊ើបអង្កេតនៃក្រសួងយុត្តិធម៌តៃវ៉ាន់។ តាមការឲ្យដឹងពី
មិត្តរួមការងារចាស់ ថាៈ ម្តាយលោក Ding មានអាយុ ៨៥ឆ្នាំ។ គាត់ត្រូវបាក់ជើងកាលពីខែមុន ហើយត្រូវទៅកាន់មន្ទីរពេទ្យ
ដើម្បីព្យាបាលជាប្រចាំ។ រូបភាពនេះ ថតបាន នាពេលនោះឯង។
អ្នករួមការងារចាស់របស់លោកពោលថាៈ យើងខ្ញុំពុំមានអ្វីភ្ញាក់ផ្អើលទេ។ អ្នកណាក៏ដឹងដែរថា លោកជាកូនដ៏កត្តញូម្នាក់។ ឆ្នាំ
២០០៧ ម្តាយលោកចង់ទៅសួរសុខទុក្ខសាច់ញាតិនៅប្រទេសចិន ប៉ុន្តែដោយជាប់ទទួលខុសត្រូវក្នុងការស៊ើបអង្កេតផ្ទៃក្នុងមួយ
លោកមិនអាចទៅជាមួយម្តាយបាន។ លោកបានធ្វើពាក្យសុំចូលនិវត្តតាំងពី ៣ឆ្នាំមុន ដើម្បីអាចឆាប់សំរេចបានបំណងប្រាថ្នា
របស់ម្តាយខ្លួន។
ក្នុងពេលជាមួយគ្នានោះដែរ មិត្តរួមថ្នាក់បណ្តុះបណ្តាលរបស់លោកម្នាក់ ក៏បានឲ្យដឹងថា លោក Ding ធ្លាប់បដិសេធការឡើង
តំណែង ព្រោះខ្លាចត្រូវផ្ទេរការងារទៅខេត្តផ្សេង គ្មានឱកាសថែទាំម្តាយចាស់ជរា៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post