
ថ្ងៃពុធ ទី07 ខែមីនា ឆ្នាំ2012 ម៉ោង 08:57
រយៈពេលកន្លងមកនេះ មានពាក្យចចាមអារាម ការព្យាករណ៍ប៉ាន់ស្មានជាច្រើន ជុំវិញបញ្ហាអាមេរិក ត្រៀមវាយប្រហារទៅលើ អ៊ីរ៉ង់ ឬ ការធ្វើអន្តរាគមន៍យោធានៅស៊ីរី។ ប៉ុន្តែម្សិលមិញនេះ (៦ មីនា) ប្រធានាធិបតីអាមេរិកក បានថ្លែងសន្ទរកថាមួយធ្វើឲ្យ
មជ្ឃដ្ឋាននានាលើពិភពលោកមានភាពស្រឡាំងកាំង។
ម្សិលមិញនេះ លោកប្រធានាធិបតី អូបាម៉ា បានបដិសេធដោយត្រង់ៗ ទៅលើពាក្យចចាមអារាម ដែលថា អាមេរិកត្រៀមវាយ
ប្រហារអ៊ីរ៉ង់។ លោកបានទាត់ចោលនូវទស្សនៈរបស់មេដឹកនាំពិភពលោកមួយចំនួន ដែលថា អាមេរិកត្រូវធ្វើការសំរេចចិត្តវាយ
ប្រហារទៅលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងរង្វង់ ២ខែទៀត ហើយក៏បានសង្កត់ធ្ងន់ថាៈ សង្គ្រាមមិនមែនជាល្បែងកំសាន្ត
មួយនោះទេ។ លោកមានជំនឿថា ខណៈពេលនេះ “នៅសល់ឱកាស” ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈបណ្តា
វិធានការការទូត ហើយវាពុំមែនជាទស្សនៈបុក្គលខ្ញុំប៉ុណ្ណោះទេ តែវាជាទស្សនៈរបស់បណ្តាមន្រ្តីដឹកនាំចារកម្មរបស់យើង
ហើយក៏ជាទស្សនៈរបស់មេដឹកនាំចារកម្មអ៊ីស្រាអែលផងដែរ។
លោក អូបាម៉ា លើកឡើងថាៈ អ៊ីរ៉ង់កំពុងតែជ្រួតជ្រៀបនូវអារម្មណ៍ឈឺចាប់ ពីការដាក់ទ័ណ្ឌកម្មដ៏តឹងតែងរបស់អាមេរិក និង
លោកខាងលិច ដែលបានធ្វើទៅលើខ្លួន ក៏ដូចជាអារម្មណ៍នៃការឯកោនយោបាយ។ ទស្សនៈដែលថា យើងអាចវាយប្រហារក្នុង
សប្តាហ៍ខាងមុខ ឬ ២សប្តាហ៍ទៀត ខែក្រោយ ឬ ២ខែទៀត គឺជារឿងមិនជាក់ស្តែងសោះឡើយ។ លោកក៏បានស្តីបន្ទោសទៅ
លើគូប្រជែងនយោបាយ ដែល “និយាយផ្តេសផ្តាសពីសង្រ្គាមជាមួយអ៊ីរ៉ង់” ព្រមទាំងលើកឡើងថា សង្រ្គាមមួយនឹងជះឥទ្ធិពល
ដ៏ធំធេង ទៅលើជីវភាពរបស់ពលរដ្ឋអាមេរិក ក៏ដូចជាសេដ្ឋកិច្ច និងសន្តិសុខជាតិ ហើយពួកអ្នកទាំងនោះ មិនមានការទទួល
ខុសត្រូវ។ គេមិនមែនជាអ្នកបញ្ជាការ។ នេះពុំមែនជាល្បែងកំសាន្ត និងមិនត្រូវនិយាយស្រេចតែចិត្តទេ។
ប៉ុន្តែលោក អូបាម៉ា បានបរាជ័យក្នុងការបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងការផ្អាកប្រតិបត្តិការវាយលុកទៅលើអ៊ីរ៉ង់
គ្រាដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្រោយជំនួបពិភាក្សាបានថ្លែងថាៈ គ្មានអ្នកណាក្នុងចំណោមពួកយើង អាចរង់ចាំយូរទៀត
ទេ។ ក្នុងនាមជានាយករដ្ឋមន្រ្តីអ៊ីស្រាអែល ខ្ញុំនឹងគ្មានពេលណាមួយទុកឲ្យពលរដ្ឋរបស់ខ្ញុំរស់នៅក្នុងរង្វង់ដែលត្រូវគេកំទេចបាន
ឡើយ។
ក្នុងហេតុការណ៍នេះ មជ្ឈដ្ឋានអ្នកវិភាគលើកឡើងថា ទោះយ៉ាងណា លោក អូបាម៉ា បានបញ្ជូនសារអាថ៌កំបាំងមួយឲ្យអ៊ីរ៉ង់ថា
សេចក្តីសំរេចនៃការវាយប្រហារទៅលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺស្ថិតក្នុងដៃរបស់អ៊ីស្រាអែល។
ទន្ទឹមនោះ លោក អូបាម៉ា នៅបានធ្វើឲ្យគេភ្ញាក់ផ្អើល គ្រាដែលនិយយាដល់បញ្ហាស៊ីរី។ លោក អូបាម៉ា បានបង្ហាញនូវអកប្ប-
កិរិយាច្បាស់លាស់ថាៈ ជាការខុសឆ្គងមួយ ប្រសិនបើគិតថា អាមេរិកអាចវាយលុកទៅលើស៊ីរីដោយឯក្កតោភាគីនោះ។ ហើយ
គូសបញ្ជាក់ថាៈ ក្នុងវិបត្តិនៅលីប៊ី អាមេរិក និងសម្ព័ន្ធមិត្ត ចលនាបានការគាំទ្ររបស់សហគមន៍អន្តរជាតិ បានយល់ព្រមពីក្រុម
ប្រឹក្សាសន្តិសុខ UN និង កិច្ច “សហប្រតិបត្តិការគ្រប់គ្រាន់មួយ” របស់បណ្តាប្រទេសអារ៉ាប់។ លក្ខ័ណ្ឌទាំងនេះ ចំពោះបញ្ហា
ស៊ីរី នៅមិនទាន់មានគ្រប់គ្រាន់ទេ។ លោក អះអាងៈ ទសន្សៈដែលលើកឡើងថា ដើម្បីដោះស្រាយបញ្ហាអស់នេះ គឺប្រតិបត្តិ
យោធាវាចប់ហើយ វាពុំត្រឹមត្រូវក្នុងអតីតកាល ហើយក៏មិនត្រឹមត្រូវក្នុងអនាគតកាលដែរ។ លោកមានជំនឿថាៈ ការចាក
ចេញពីតំណែងរបស់ប្រធានាធិបតីស៊ីរី កំពុងស្ថិតក្នងបញ្ហានេះពេលវេលាប៉ុណ្ណោះទេ ហើយវាកាន់តែមិនចំណុះទៅលើបញ្ហា
ដែលលោក Assad ចង់ ឬ មិនចង់៕