អ៊ីរ៉ង់ៈ “ការពិចារណារបស់ខ្ញុំ រាងកាយ​របស់ខ្ញុំ ជម្រើសរបស់ខ្ញុំ” ហើយនឹង​ការអាក្រាត​កាយ​ប្រឆាំង​អំពើហឹង្សាផ្លូវភេទ។
ទិវានារី​អន្តរជាតិ​ ៨ មីនា ក៏ជាថ្ងៃ​ជំនួស​ឲ្យការអំពាវនាវ​សមភាព​ភេទ។ ក្រុម​ស្រ្តី​អ៊ីរ៉ង់​​មួយ បាន​​រួម​គ្នា​​អនុវត្ត​​កិច្ច​ចរចារ​​ពិសេ​សមួយ ក្នុងឱកាសនេះ។ ពួកគេ​បាន​រួម​​គ្នា​​អា​ក្រាត​​កាយ និង​​ថតខ្សែ​វីដេអូ ដែល​មាន​ខ្លឹម​សារ​ បាតុ​កម្ម​ប្រ​ឆាំង​​នឹង​​អំពើ​ហឹង្សា​​ផ្លូវ​ភេទ​​ក្នុង​ប្រ​ទេស​ខ្លួន។

ស្រ្តីទាំងនេះ កំពុង​រស់នៅ​និរទេស​តាមប្រទេសនានា​ នៅអឺរ៉ុប ហើយ “ធម្មជាតិ” ទាំងស្រុងពីមុខកាមេរ៉ា និង​ថ្លែងនូវ​បំណងប្រាថ្នារបស់ខ្លួន។ ពាក្យ​ស្លោករបស់ពួកគេរួមមានៈ “ខ្ញុំជឿទៅលើសមភាពរវាងបុរស​ និង នារី” ហើយបដាពួកគេបាន​សរសេរថា “My thoughts, My body My Choice” (ការពិចារណារបស់ខ្ញុំ រាងកាយរបស់ខ្ញុំ ជម្រើសរបស់ខ្ញុំ)។

ពួកគេថ្លែងជំនឿជឿជាក់ទៅលើ​សិទ្ធិស្មើភាព​បុរសនារី
បដារបស់បាតុករសន្តិភាពនេះ គឺៈ ការពិចារណារបស់ខ្ញុំ រាងកាយរបស់ខ្ញុំ ជម្រើសរបស់ខ្ញុំ
ពួកគេ​បានផលិត​ខ្សែវីដេអូ​ក្នុងបំណង​ជំរុញ​ការលក់​ប្រតិទិនអាក្រាត​បង្កប់ដោយលក្ខណៈ​បដិវត្តមួយ ត្រូវបាន​ចេញលក់ចំថ្ងៃ៨ មីនា ។

ប្រតិទិននេះ ធ្វើឡើងសំដៅអំពាវនាវ​ប្រឆាំង​ហឹង្សា​ ការប្រកាន់ជាតិសាសន៍ ភេទ ការរំខានផ្លូវភេទ និងថ្កោលទោស​​សិល​ធម៌​​​​​​​​​ក្លែងក្លាយក្នុង​សង្គម ដូចជា អត្ថន័យដែលយុវនិស្សិតជនជាតិ​អេហ្ស៊ីព Aliaa Magda Elmahdy ដែលបាន​ចុះផ្សាយ​រូបអាក្រាត​របស់ខ្លួនឯង នៅលើ Twitter កាលពីខែវិច្ឆិកា ២០១១។
យុវនិស្សិត​អេហ្ស៊ីព Aliaa Magda Elmahdy
ប្រតិទិន Nude ត្រូវបាន​ធ្វើ ដើម្បី​គាំទ្រ​យុវនិស្សិតអេហ្ស៊ីព អាក្រាត​អំពាវនាវ​សិទ្ធិស្មើភាព
តាម Maryam Namazie អ្នកទទួលបន្ទុក​បោះពុម្ពផ្សាយប្រតិទិន អះអាងពីគោលជំហរថាៈ រូបភាពអាក្រាត​ គឺជាអាវុធសំខាន់ ក្នុងការ​ប្រយុទ្ធ​​តបត នឹងការ​គៀបសង្កត់ ហើយអាស្រ័យដោយគំនាប​របស់សាសនាអ៊ីស្លាម ហាមមិន​ឲ្យស្រ្តីបង្ហាញ​រាងកាយ​ ទើបង្កឲ្យមានជម្លោះកក្រើក​បែបនេះ។

យុវនិស្សិត ​អេហ្ស៊ីព Aliaa Magda Elmahdy (ធ្វេង) និងតារាសម្តែង Golshifteh Farahani (ស្តាំ) ថតរូបអាក្រាត​អំពាវនាវទាមទារ​សមភាពបុរសនារី និង​ប្រឆាំងការគាបសង្កត់
Last Updated on Saturday, 10 March 2012 10:56

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post