- Friday, 09 March 2012 16:44
- administrator
ប្រទេស៥ ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់ កាលពីម្សិលមិញ (៨ មីនា) បានប្រកាសថា ពួកគេត្រៀមតភ្ជាប់ជុំចរចារនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់។

មុននេះបន្តិច ប្រធានរដ្ឋសភាអ៊ីរ៉ង់ Ali Larijari បានធ្វើការព្រមានថា បណ្តាជុំចរចារអនាគត រវាងអ៊ីរ៉ង់ និង P5+1 នឹងមិនទទួលលទ្ធផលអ្វី ប្រសិនបើលោកខាងលិចបន្តបង្កសម្ភាធ ចំពោះប្រទេសខ្លួន។
អ៊ីរ៉ង់ និង P5+1 បានចរចារបាន ២ជុំ លើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ជុំទី១ ប្រព្រឹត្តនៅហ្សឺណែវ កាលពីខែធ្នូ ២០១០ ហើយជុំទី២ នៅ Istanbal ប្រទេសទួគី កាលពីខែមករា ២០១១។
P5+1 កំពុងប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យអ៊ីរ៉ង់ផ្អាកកម្មវិធីចម្រាញ់ Uranium តាមរយៈការគំរាមដាក់ទណ្ឌកម្ម និងបានដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។
ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏អ៊ីរ៉ង់ នៅបន្តប្រកាសឌឺដងថា គេនឹងប្រដេញតាមមហិច្ឆិតានុយក្លេអ៊ែរ ដល់ទីបញ្ចប់៕

រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
តាមស្ថានីយ៍ទូរទស្សន៍ផ្កាយរណប Press TV ឲ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍រួមមួយ បណ្តាប្រទេសៈ អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ (P5+1 ឬ ៦ភាគី បូកទាំងអឺរ៉ុប) សរសេរថាៈ យើងខ្ញុំអំពាវនាវឲ្យអ៊ីរ៉ង់ ចូលរួមចរចារម៉ឺងម៉ាត់ដោយមិនចាំបាច់លក្ខ័ណ្ឌអ្វីទាំងអស់។មុននេះបន្តិច ប្រធានរដ្ឋសភាអ៊ីរ៉ង់ Ali Larijari បានធ្វើការព្រមានថា បណ្តាជុំចរចារអនាគត រវាងអ៊ីរ៉ង់ និង P5+1 នឹងមិនទទួលលទ្ធផលអ្វី ប្រសិនបើលោកខាងលិចបន្តបង្កសម្ភាធ ចំពោះប្រទេសខ្លួន។