ជប៉ុនៈ ការរញ្ជួយដី​មួយ ដែលមានកំរិត​ ៥,៤ វិចទ័រ បានកើតឡើង​នៅឆ្នេរសមុទ្រ​បូព៌ា ប្រទេសជប៉ុន នៅព្រលឹម​ថ្ងៃនេះ (១០ មីនា) ពោល គឺ ១ថ្ងៃមុន ទិវាខួប​១ឆ្នាំ នៃមហាសោកនាដកម្ម​រញ្ជួយដី​ និងរលកយក្ស ១១ មីនា ២០១១ សម្លាប់មនុស្សអស់ ១៩.០០០ នាក់។
ស្ត្រីម្នាក់នេះ ឈរយ៉ាងស្រងេះស្រង៉ោចខ្លោចផ្សារ​ នៅកន្លែងគំនរផ្ទះបាក់បែក
ដោយសាររលកយក្សស៊ូណាមិ ១១ មីនា ២០១១
តាមស្ថាប័ន​ស្រាវជ្រាវភូកូព្ពសាស្រ្ត​អាមេរិក ការរញ្ជួយដី​លើកនេះ កើតឡើង​នៅវេលាម៉ោង​ ២ និង ២៥នាទី ថ្ងៃទី១០ មីនា ស្នូលរញ្ជួយ​នៅ​មជ្រៅ​ ២៥ គីឡូម៉ែត្រ ចម្ងាយ​ពីឆ្នេរ​សមុទ្រ​ Mito ចំណុះ​កោះ​ Honshu ៤១គីឡូម៉ែត្រ ទិសខាងជើង។ រីឯ​ស្ថាប័នព្យាករណ៍​ឧត្តុនិយម​ជប៉ុន​វិញ​ បាន​ប្រកាស​ថា ការរញ្ជួយដី​នេះ មានកំរិត​ ៥,៥ វិចទ័រ តែមិន​មានការ​ប្រ​កាស​ពីរលក​យក្ស​ឡើយ។
ក្នុងឱកាស​នេះ ប្រទេស​ជប៉ុន​ទាំងមូល​កំពុង​ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​ខួប​អនុស្សាវរីយ៍​ថ្ងៃសោកនាដកម្ម​១ឆ្នាំមុន៕
ខាងក្រោមនេះ ជារូបភាពខ្លះ​​ៗ បង្ហាញពីទិដ្ឋភាពសោកនាដកម្មរញ្ជួយដីនៅជប៉ុន ១១ មីនា ២០១១

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post