
ទីភ្នាក់ងារព័ត៌មានរដ្ឋផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះកាំជ្រួចនោះនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១២ ទៅថ្ងៃទី១៦ ខែមេសា ខាងមុខ ដើម្បីរំលឹកខួបទី១០០ នៃថ្ងៃកំណើតមេដឹកនាំស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង។
គួររំលឹកថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០៩ កូរ៉េខាងជើងក៏បានធ្វើការបាញ់កាំជ្រួចក្នុងបំណងដាក់ផ្កាយរណបទៅ កាន់តារាវិថីម្តងរួចហើយ ដែលនាំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការថ្កោល ទោស និងបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង៕