ដោយ​ ៖ សាធី
ថ្ងៃទី 19-03-2012 ម៉ោង 14:18:25 ​កម្រិត​ទិញ ​សព្វាវុធ​របស់​បណ្ដា​ប្រទេស​ តំបន់​អាស៊ី​កើនឡើង​៤៤​ភាគរយ​ក្នុង​ រយៈពេល​៥​ឆ្នាំ​កន្លង​មក​ ដោយ​សេដ្ឋកិច្ច​ កើនឡើង​ នឹង​ប្រាក់​ចំណាយ​សម្រាប់​ ក្រសួងការពារជាតិ​ក៏​កាន់តែ​ឡើង​ខ្ពស់​ នោះ​ ។​
​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សន្ដិភាព​ អន្ដរជាតិ​ទីក្រុង​ Stockholm(SIPRI)​នៅ​ ប្រទេស​ស្វី​ស​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ ជ្រាវ​ដោយ​ឯករាជ្យ​មាន​ឯកទេស​ពាក់​ ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សព្វាវុធ​និង​លុប​ បំបាត់​សព្វាវុធ​បានឱ្យ​ដឹង​ថា​ បណ្ដា​ ប្រទេស​តំបន់​អាស៊ី​ឈានមុខ​នៅ​លើ​ពិភព​ លោក​ពី​ចំនួន​ទិញ​សព្វាវុធ​ធម្មតា​ ។​ ក្នុង​ រយៈពេល​៥​ឆ្នាំ​កន្លង​មក​ គឺ​ចាប់ពី​ឆ្នាំ​ ២០០៧-២០១១​ចំនួន​នាំ​ចូល​សព្វាវុធ​ សម្រាប់​យោធា​នៅ​ទ្វីបអាស៊ី​ន​ឡើង​៤៤​ ភាគរយ​ នៅ​អឺរ៉ុប​មាន​តែ​១៩​ភាគរយ​ ប៉ុណ្ណោះ​ មជ្ឈិមបូព៌ា​១៧​ភាគរយ​ អា​មេ​ រិ​ក​ខាងជើង​និង​ខាងត្បូង​១១​ភាគរយ​ និង​ ទ្វីបអាហ្វ្រិក​៩​ភាគរយ​ ។​
​តាម​ SIPRI​ បានឱ្យ​ដឹង​ថា​ ឥណ្ឌា​ជា​ ប្រទេស​នាំ​ចូល​ស​ញ្វ​វុ​ធ​ច្រើន​ជាងគេ​ បំផុត​ក្នុង​ដំណាក់កាល​នេះ​ ដោយ​ការ​នាំ​ ចូល​របស់​ឥណ្ឌា​កើនឡើង​បន្ថែម​១០​ភាគរយ​ បន្ទាប់​មក​កូរ៉េ​ខាងត្បូង​កើន​៦​ភាគរយ​ ចិន​និង​ប៉ា​គី​ស្ថាន​កើន​៥​ភាគរយ​ ចំណែក​ សិង្ហ​បុរី​កើន​៤​ភាគរយ​ផង​ដែរ​ ។​
​ការ​កុម្ម៉ង់​ទិញ​ស​ញ្វ​វុ​ធ​ដែល​ ចាប់​ អារម្មណ៍​ជាង​បំផុត​របស់​ឥណ្ឌា​នៅ​ក្នុង​ ដំណាក់កាល​២០០៧-២០១១​ រួម​មាន​ យន្ដហោះ​ចម្បាំង​១២០​គ្រឿង​ Su-30MK​ និង​១៦​គ្រឿង​ប្រភេទ​ MIG-29K​ ដែល​ ទិញ​ពី​ប្រទេស​រុ​ស្ស៊ី​ ។​ ក្រៅពី​នេះ​នៅ​មាន​ ប្រភេទ​ Jaguar​ S​ ២០​គ្រឿង​ នាំ​ចូល​ពី​ ប្រទេស​អង់គ្លេស​ផង​ដែរ​ ។​
​ក្នុង​ពេល​ដែល​ឥណ្ឌា​ជា​ប្រទេស​នាំ​ ចូល​ សព្វាវុធ​ច្រើន​ជាង​ក្នុង​ពិភពលោក​ ចំណែក​ប្រទេស​ជិតខាង​ គឺ​ប៉ា​គី​ស្ថាន​ក៏​ ក្លាយជា​ប្រទេស​ទី​៣​ដែល​ទិញ​ស​ញ្វ​វុ​ធ​ លំដាប់​ទី​៣​លើ​ពិភពលោក​ផង​ដែរ​ ។​ ប៉ា​ គី​ស្ថាន​បាន​ទិញ​យន្ដហោះ​ចម្បាំង​៥០​ គ្រឿង​ប្រភេទ​JF-17​ និង​៣០​គ្រឿង​ប្រភេទ​ F-16​ពី​ប្រទេស​ចិន​ ។​ ក្រៅពី​នេះ​ប៉ា​គី​ស្ថាន​ និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ​ មួយ​ចំនួន​ធំ​នា​ពេល​ខាង​មុខ​ទៀត​ផង​ ។​
​ក្រៅពី​ការ​បង្កើន​ទិញ​ សព្វាវុធ​ បណ្ដា​ ប្រទេស​ក្នុង​តំបន់​អាស៊ី​ក៏​បាន​ព្យាយាម​ អភិវឌ្ឍន៍​កម្មវិធី​អវកាស​របស់​ខ្លួន​ក្នុង​ គោលដៅ​បញ្ឈប់​ការ​អាស្រ័យ​ទៅ​លើ​ ប្រភព​ផ្គត់ផ្គង់​បរទេស​ ។​ ចិន​ជា​ប្រទេស​ នាំ​ចូល​ស​ញ្វ​វុ​ធ​ច្រើន​ជាងគេ​បង្អស់​លើ​ ពិភពលោក​នៅ​ឆ្នាំ​២០០៦-២០០៧​ ប៉ុន្ដែ​ ពេល​នេះ​បាន​ចុះ​ដោយសារ​តែ​ចិន​ផលិត​ បាន​សព្វាវុធ​ទំនើបៗ​របស់​ខ្លួន​មិន​អាស្រ័យ​ ទៅ​លើស​ញ្វ្វ​វុ​ធ​បរទេស​នោះ​ទៀត​ឡើយ​។​

​នៅ​តំបន់​អឺរ៉ុប​ ប្រទេស​ក្រិ​កបាន​នាំ​ ចូល​ស​ញ្វ​វុ​ធ​ច្រើន​ជាងគេ​បំផុត​នៅ​អំឡុង​ ឆ្នាំ​២០០៧-២០១១​ ។​ ចំណែក​នៅ​ដំណាក់​ កាលពី​២០០២-២០១១​ ក្នុង​តំបន់​ក្ដៅ​ មជ្ឈិមបូព៌ា​ ស៊ី​រី​បាន​បង្កើន​ការ​ទិញ​ស​ញ្វ​ វុ​ធ​រហូត​ដល់​៥៨០​ភាគរយ​ ។​ ប្រទេស​ មួយ​ចំនួន​ទៀត​ក៏​បង្កើន​ការ​ទិញ​សព្វាវុធ​ ដូច​ជា​ប្រទេស​វេ​ណេ​ហ្ស៊ុ​អេ​ឡា​បង្កើន​ ការ​ទិញ​រហូត​ដល់​៥៥៥​ភាគរយ​ និង​ម៉ូ​រ៉ូ​កូ​ ៤៤៣​ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ មក​ ។​
​តាម​របាយការណ៍​របស់​SIPRI​ បាន​ បញ្ជាក់​ថា​ ចំនួន​ទិញ​-​ដូរ​ស​ញ្វ​វុ​ធ​លើ​ ពិភពលោក​ក្នុង​អំឡុង​ឆ្នាំ​២០០៧-២០១១​ កើនឡើង​២៤​ភាគរយ​ប្រៀបធៀប​នឹង​ ដំណាក់កាល​មុន​ ៕
Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post