បាតុករ​មួយក្រុម​​ចំណុះ​ចលនា​​ត្រួត​ត្រា​​វិថី Wall មួយ​ចំនួន​ ត្រូវ​​​បាន​​ចាប់​​ខ្លួន និង​​មួយ​ចំនួន​ទៀត ​រង​របួស​​នៅ​ឧស្យាន​ Zuccotti នៅ Mannhattan ខណៈ​​ពេល​​ពួក​គេ​​កំពុង​​ធ្វើ​ខួប​អនុស្សាវ​រីយ៍​ ៦ខែ ដែលចលនានេះ ចាប់ផ្តើម​ផ្ទុះឡើង​។ ប៉ូលីស​បានធ្វើការ​បង្ក្រាប​ទៅលើ​ហ្វូង​បាតុករ​ ដែលមានគ្នា​ប្រមាណ​ ៦០០ នាក់។

បច្ចុប្បន្ន​គេនៅ​ពុំទាន់​ដឹងប្រាកដ​ពីអ្នកដែល​ត្រូវ​ចាប់ខ្លួន​ ប៉ុន្តែ​សាក្សីនៅកន្លែងកើតហេតុ​ ប្រាប់ថា ប្រហែល​ជាង ២០នាក់។ ប៉ូលីស​បានប្រើ​រថយន្ត​ក្រុង ដើម្បី​ដឹក​អ្នកដែល​ត្រូវ​ចាប់ខ្លួនទៅ។

បាតុករ ​ត្រូវបាន​សង្កត់​ផ្អឹបទៅនឹងដី រួចវាយ​ខ្នោះ គ្រាដែល​ប៉ូលីស​ប្រមាណ​ ១០ នាក់ សង្គ្រប់​ចូល​មកឧស្យាននេះ ហើយមនុស្ស​មួយចំនួន​ទៀត រងរបួស​ក្នុងការ​ប៉ះទង្គិច​ ក្នុងនោះ​​មានស្រ្តី ៣នាក់ ត្រូវ​បានចាប់​បញ្ជូន​ទៅជាបន្ទាន់។


មនុស្ស​ជាច្រើនបាន​ចោទប្រកាន់​ថា ប៉ូលីស​បានប្រើ​កំលាំង​បាយ​ហួសហេតុ​ លើសពីការចាំបាច់៕

ខាងក្រោមជារូបភាពខ្លះ​នៃហេតុការណ៍នេះ៖

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post